បាក់តេរី
បាក់តេរី H. pylori ក៏អាចជាដើមហេតុដ៏ចំបងមួយនៅពេលនិយាយដល់ជំងឺដំបៅក្រពះពោះវៀនដែរ។ ថ្វីបើរឿងនេះនៅតែមិនទាន់មានការយល់ច្បាស់ពីរបៀបដែលបាក់តេរីនេះចូលក្នុងខ្លួនយើងក៏ដោយតែវាអាចបណ្តាលឲ្យមានការរលាកក្នុងភ្នាសក្រពះ រហូតដល់កើតជាដំបៅបាន។
គ្រឿងស្រវឹង
សម្រាប់អ្នកចូលចិត្តញ៉ាំគ្រឿងស្រវឹងក៏ជាកត្តាមួយផ្សេងទៀតធ្វើឲ្យកើតជាដំបៅក្នុងក្រពះពោះវៀនដែរ។ បើសិនជាអ្នកជាមនុស្សញ៉ាំគ្រឿងស្រវឹងជាប្រចាំ អ្នកពិតជាកំពុងតែដាក់ខ្លួនឯងចូលទៅក្នុងការប្រឈមមុខខ្ពស់នឹងបំផ្លាក្រពះហើយ។
ជំងឺដំបៅក្រពះពោះវៀន អាចបណ្តាលឲ្យមានការឈឺចាប់ និងមិនមានផាសុកភាពក្នុងពោះជាពិសេសនៅពេលវាទៅជាធ្ងន់ធ្ងរ ឬនៅពេលចាប់ផ្តើមហូរឈាម។ តាមរយៈការកាត់បន្ថយការជក់បារី និងទម្លាប់ញ៉ាំគ្រឿងស្រវឹង ព្រមទាំងមានរបៀបរស់នៅប្រកបដោយសុខភាពទៀតនោះ វាពិតជាអាចជួយបង្ការកុំឲ្យដំបៅកើតមានក្នុងក្រពះពោះវៀនបាន៕