-
ជំងឺគ្រុនក្តៅ
-
ក្អក
-
ផ្តាសាយ
-
កម្ចាត់កំហាក និងស្លេស្ម៍
-
ការឈឺចាប់ ឬជំងឺទាក់ទងនឹងប្រហោងឆ្អឹងច្រមុះ(Sinus)
-
ជំងឺហឺត
-
ជំងឺរលាកទងសួត
-
រលាកសាច់បំពង់ក (Tonsillitis)
-
ឈឺបំពង់-ក
-
រលាកបំពង់ក (Pharyngitis) និងឆ្លងមេរោគនៅក្នុងបំពង់-ក
-
ភ្នែកឡើងក្រហម ឬក្តៅដោយសារតែក្តៅខ្លួន
-
ស្នាមកន្ទួល ឬរមាស់
-
បញ្ហារបត់នៃពោះវៀន
-
រដូវមិនទៀង
-
ឈឺក្បាល និងវិលមុខ
-
ជួយបង្កើនឱកាសនៃការមានកូន
-
អាការគេងមិនលក់ និងជំងឺទាក់ទងនឹងការកើនឡើងនៃកម្តៅរាង
ព្យាបាលជំងឺទាក់ទងនឹងការរលាក និងសម្អាតជាតិពុលចេញពីរាងកាយ
ក្រៅពីជួយព្យាបាល និងសម្រាលការឈឺចាប់នៃអាការជំងឺទាក់ទងនឹងការឡើងកម្តៅរាងកាយ ការទទួលទានផ្លែសំរង ក៏អាចជួយព្យាបាលជំងឺ និងអាការផ្សងៗទាក់ទងនឹងការរលាកផ្សេងៗ ព្រមទាំងជួយបណ្តេញជាតិពុលចេញពីរាងកាយផងដែរ រួមមានដូចជា៖
-
អាចព្យាបាល និងសម្រាលបញ្ហាការកើតមុនផ្សេងៗទាំងលើផ្ទៃមុខ និងលើរាងកាយ
-
ព្យាបាលជំងឺសើស្បែកបានជាច្រើនមុខដូចជា៖ កន្ទួល រមាស់ស្បែក ជំងឺត្រអក ឬប្រទាលត្រអាកជំងឺឃ្លង់ និងជំងឺលើស្បែកផ្សេងៗទៀត
-
ជួយសម្អាត បណ្តេញជាតិពុល និងការពារមេរោគឆ្លងតាមផ្លូវទឹកនោម ដូចជានៅតំបន់ ប្លោកនោម និងតម្រងនោមជាដើម
-
ជួយបណ្តេញជាតិទឹកដែលលើសក្នុងខ្លួន ដែលជាហេតុធ្វើឱ្យហើមតាមរាងកាយ
-
បណ្តេញជាតិពុល ដែលធ្វើឱ្យមានបញ្ហារបត់នៃចលនាពោះវៀន
-
ជួយព្យាបាលជំងឺទល់លាមក និងបន្ទោរបង់មកចេញឈាមតាមផ្លូវលាមក (ដោយសារក្តៅក្នុង)
-
បន្ថយជាតិហ្គាស (ឧស្ម័ន) ដែលមាននៅក្នុងរាងកាយ ហើយជួយព្យាបាលអាការ ហើម ប៉ោង និងតឹងពោះ ព្រមទាំងធ្វើឱ្យបញ្ហាពាក់ព័ន្ធក្រពះដូចជា៖ ជំងឺដំបៅក្រពះពោះវៀន និងជំងឺដំបៅក្រពះជាដើមឱ្យបានធូរស្រាល ឆាប់ជាសះស្បើយ
-
ជួយធ្វើឱ្យអាការឈឺចាប់នៅត្រង់សន្លាក់ដោយសារជាតិទឹក ឆាប់ធូរស្រាលជាងមុន
-
បន្ថយអាការក្រហាយ និងចុកឆ្អល់នៅត្រង់ដើមទ្រូង
-
វាថែមទាំងមានលក្ខណៈបែបគីមីវិទ្យាសាស្ត្រ ដែលអាចប្រើប្រាស់សម្រាប់ការព្យាបាលជំងឺមហារីកបានផងដែរ។
-
ជួយដល់ការសម្រកទម្ងន់
ក្រៅពីគុណប្រយោជន៍សុខភាពជាច្រើន របស់ផ្លែសំរង គេបានដឹងថាវាក៏សម្បូរទៅដោយជាតិកាកសរសៃហ្វៃបឺដ៏ច្រើនលើសលប់ ព្រមទាំងមានជាតិកាឡូរីទាប ដែលល្អបំផុតសម្រាប់អ្នកដែលចង់សម្រកទម្ងន់។ជាពិសេសការទទួលទានផ្លែសំរង ជួយធ្វើឱ្យអ្នកឆាប់ឆ្អែត មិនសូវឃ្លានអាហារដូចមុន ថែមទាំងឆ្អែតបានយូរផងដែរ។
វិធីទទួលទានផ្លែសំរង
-
មិនខុសពីរបៀបនៃការទទួលទានផ្លែសំរងរបស់ប្រជាជនខ្មែរយើង ផ្លែសំរងមុននឹងទទួលទានបាន គឺត្រូវត្រាំផ្លែវាឱ្យរីកនៅក្នុងទឹកស្អាតប្រមាណជា ១៥នាទីទៅ ៣០នាទីជាមុនសិន។
-
បន្ទាប់មកអ្នកអាចបកសម្បកវាចេញ រួចទទួលទានផ្លែសំរងនេះ លាយជាមួយគ្រាប់ជីរក៏បាន លាយជាមួយភេសជ្ជៈសុខភាពផ្សេងៗក៏បានដូចជា៖ ទឹកដូង ទឹកផ្លែឈើ ទឹកបន្លែក្រឡុក ឬទឹកក្រូចឆ្មារទឹកតែបៃតង និងភេសជ្ជៈដែលជំនួយសុខភាពជាច្រើនមុខទៀតតាមដែលអ្នកចូលចិត្តបានដោយគ្មានបញ្ហា។
-
ដើម្បីបង្កើនរសជាតិ អ្នកក៏អាចលាយជាមួយនឹងស្ករស ឬទឹកឃ្មុំបន្តិច។
ចំណាំ
-
សម្រាប់ការព្យាបាលជំងឺទាក់ទងក្រពះពោះវៀន និងអាការទល់លាមក អ្នកគួរតែទទួលទានផ្លែសំរងទាំងសម្បកវា ដោយមិនបាច់យកចេញ។
-
សម្រាប់ការព្យាបាលជំងឺទាក់ទងនឹងបំពង់-ក ឈឺ-ក ការឆ្លងមេរោគទាក់ទងនឹងផ្លូវដង្ហើម និងឆ្អឹងខ្ទង់ច្រមុះ អ្នកអាចទទួលទានវាដោយបកសម្បកសំរងចេញ ឬទទួលទានទាំងសម្បក
👉យើងខ្ញុំមានសំរងធម្មជាតិពីតំបន់ជីផាត ផ្លែរីកធំល្អ មានកាក់សរសៃតិច ងាយស្រួលបក់សំបកចេញ ជាមួយរសជាតិឆ្ងាញ់ពិសារ និងល្អបំផុតដល់សុខភាពនារដូវក្តៅនេះ ។
អាចកម្ម៉ុងទិញបានតាមលេខទូរស័ព្ទ 069 289 444
ប្រភព : khmerpostasia