BY | Bongvy | / | 31-07-2019 | / | 1308 |
តើឪសថ ( ថ្នាំពេទ្យ ) បានផ្ដល់គុណសម្បត្តិ ឬគុណវិបត្តិអ្វីខ្លះ ដល់អ្នកដែលប្រើប្រាស់?
បើគ្រាន់តែនិយាយពាក្យថា "ឱសថ" នេះភ្លាម មិនថាអ្នកណាៗឡើយ គេប្រាកដជាបានស្គាល់ជាមិនខានទេ និងស្គាល់រឹតតែច្បាស់ទៀត។ សូម្បីតែមនុស្សទូទាំងពិភពលោកយើងនេះ ក៏ត្រូវតែទទួលស្គាល់ពីគុណតម្លៃនៃ "ឱសថ" នេះដែរ។ ប៉ុន្តែប្រហែលជាមានមនុស្សមួយចំនួនតូចគឺ នៅមិនទាន់ដឹងពីគុណវិបត្តិរបស់វានៅឡើយទេ...។
តើពាក្យថា "ឱសថ" គឺជាអាវុធមុខពីរ គេចង់សំដៅទៅលើអ្វីដែរ? តើ"ឱសថ" ដែលធ្លាប់តែជាថ្នាំពេទ្យអាចព្យាបាលជំងឺមនុស្ស សត្វគឺ ពិតជាអាចសម្លាប់មនុស្សបានពិត ឬយ៉ាងណា?
មនុស្សភាគច្រើនគឺ តែងតែផ្តល់តម្លៃដល់ថ្នាំសង្កូវ (ឱសថ) នេះខ្លាំងណាស់។ ព្រោះអីគេគិតថាវាគឺ ជាវត្ថុម្យ៉ាង ដែលអាចជួយសង្គ្រោះជីវិតមនុស្សបាន និងជួយសម្រាលជំងឺអស់លោកអ្នកបានមួយកម្រិតថែមទៀត។ ជាពិសេសគឺ អាចព្យាបាលបានមនុស្សគ្រប់ភេទ គ្រប់វ័យទាំងអស់មិនថាមនុស្សចាស់ ឬកុមារ និងគ្រប់ប្រទេសជាច្រើននៅលើសកលលោកយើងនេះឱ្យបានជាស្បើយថែមទៀតផង។ រឿងមួយ ដែលជាការព្រួយបារម្ភធំបំផុតរបស់ពិភពលោកយើងគឺ មានមនុស្សជាច្រើនតែងតែដឹងថាថ្នាំសង្កូវ (ឱសថ) នេះគឺ ជាថ្នាំទិពអាចព្យាបាលជំងឺមនុស្ស និង សត្វ តែពួកគាត់នៅមិនទាន់បានដឹងថាថ្នាំសង្កូវនេះគឺជា "ឱសថមុខពីរ" ដែលអាចជួយសង្គ្រោះជីវិតមនុស្សបានផង និង អាចសម្លាប់ជីវិតមនុស្សយើងបានដែរ។
ដើម្បីការពារក្នុងការប្រើប្រាស់ "ឱសថ" ឱ្យបានត្រឹមត្រូវ ដែលជៀសវាងការនាំទុក្ខដល់មនុស្សទូទាំងពិភពលោក យើងម្នាក់ៗ ត្រូវដឹងពីតួនាទីរបស់វាឱ្យបានច្បាស់លាស់ និងត្រូវដឹងពីគុណសម្បត្តិ គុណវបត្តិរបស់វាឱ្យច្បាស់មុនសិនមុននឹងសម្រេចចិត្តប្រើប្រាស់វាប្រចាំថ្ងៃ ដើម្បីជួយបំពេញតម្រូវការនៅពេលឈឺជំងឺផ្សេងៗ។ ម្យ៉ាងវិញទៀត បើអ្នកមានជំងឺណា ដែលគួរឱ្យសង្ស័យនោះ សូមប្រញាប់ធ្វើដំណើរទៅកាន់មន្ទីរពេទ្យ ឬក្រសួងសុខាភិបាលតាមស្រុកភូមិ ដែលនៅជិតលោកអ្នកបំផុតឱ្យបានទាន់ពេលវេលាដើម្បីជៀសវាសមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់ខ្លួន និងអ្នកជុំវិញខ្លួនយើងផងដែរ។ បើករណីមានជំងឺធម្មតាដូចជា ជំងឺផ្តាយសាយ(សម្រាប់ខែគឺ ជារដូវវស្សាប្រហែលជា មានប្រជាជនយើងជាច្រើនរងការប៉ះពាល់ជាខ្លាំងចំពោះជំងឺផ្តាសសាយនេះ...។) គ្រុនក្តៅ ក្អក់ រាករួស ជាដើម សូមទៅកាន់មន្ទីពេទ្យ ឬក្រសួងសុខាភិបាលនានាឱ្យជួយសង្រ្គោះ (ការជួយសង្គ្រោះរបស់គ្រូពេទ្យរួមមាន ចាក់ថ្នាំ និងឱ្យថ្នាំលេបជាដើម) គឺត្រូវតែពីគ្រោះជាមួយនឹងគ្រូពេទ្យដែលមានជំនាញ ជាមុនសិន និងត្រូវចាំណាំឱ្យបានច្បាស់លាស់ ថាតើថ្នាំណាត្រូវនឹងជំងឺអ្វី...? ជៀវាងលេបផ្តេសផ្តាសនាំឱ្យខូចសុខភាព និងបាត់បង់ជីវិតផងដែរ។
ចំពោះអ្នកដែលតែងតែចូលចិត្តទិញថ្នាំសង្កូវនៅតាមផ្សារ តាមឱសថស្ថានឯកជនផ្សេងៗ សូមមេត្តាប្រុងប្រ័ត្នឱ្យបានខ្ពស់បំផុត។ តើលោកគ្រូពេទ្យ អ្នកគ្រូពេទ្យទាំងនោះគាត់ មានបញ្ញាប័នបត្រផ្នែកពេទ្យឬអត់? និងស្របតាមច្បប់ក្រសួងសុខាភិបាលដែឬទេ? បើមិនមានគ្រប់គ្រាន់ទេ ចូរកុំទុកចិត្ត ឬកុំទិញឱ្យសោះជៀសវាងបណ្តាលឱ្យបាត់បង់ជីវិត ខាតបង់ប្រាក់កាក់ និងបាត់ធនធានមនុស្សនៅក្នុងសង្គមខ្មែរយើងផងដែរ។ ចំណែកពេលលេបថ្នាំវិញគឺ អ្នកមិនត្រូវលេបតាមចិត្តចង់ ឬតាមតែអាការឈឺចាប់នោះទេ គឺត្រូវធ្វើតាមវេជ្ជបញ្ជារបស់លោកគ្រូពេទ្យបានប្រាប់...ព្រោះថ្នាំខ្លះអាចធ្វើឱ្យយើងស្លាប់បានដោយងាយបំផុត ចំណុចនេះហើយដែលគេតែនិយមនិយាយថា "ឱសថ" គឺជាអាវុធមុខពីរយ៉ាងសាហាវបំផុត អាចសម្លាប់មនុស្សបានលឿនបំផុត ហើយពេលខ្លះវាគឺ ជាគ្រូពេទ្យប្រចាំកាយរបស់យើងគ្រប់គ្នា ពេលខ្លះទៀតវា គឺជាឃាតករសម្លាប់ជីវិតរបស់យើងដូចគ្នា។
ជាចុងក្រោយយើងខ្ញុំ សូមផ្តាំហើយផ្តាំទៀតថា ចូរលេបថ្នាំណាដែលស្របតាមបទបញ្ជាររបស់លោកគ្រូ អ្នកគ្រូពេទ្យតែប៉ុណ្ណោះ និងស្រប់ច្បាប់តាមក្រសួងសុខភិបាល ក្រោយពេលបានត្រួតពិនិត្យរួចរាល់ត្រឹមត្រូវ។ ហាមដាច់ខាតការជៀវ ឬទិញថ្នាំតាមផ្សារ និងឱសថស្ថាននានា ដែលមិនស្របច្បាប់ឱ្យសោះ បើពុំនោះទេលោកអ្នកនឹងជួបគ្រោះថ្នាក់ធំដល់ជីវិត និងបំផ្លាញធនធានមនុស្សក្នុងសង្គមជាតិទាំងមូល៕
|