BY | Bongvy | / | 30-10-2019 | / | 807 |
តើធ្វើរបៀបណាទើបអាចដឹងថា ចំណីអាហារដែលយើងបរិភោគមានគុណភាព?
ផលិតផលចំណីអាហារវេចខ្ចប់ក្នុងស្រុកជាច្រើនដែលចរាចរនៅលើទីផ្សាររបស់យើងមិនប្រាកដថាជាផលិតផលដែលត្រូវបានផលិតប្រកបដោយគុណភាពនោះទេ។ ផលិតផលខ្លះអាចជាផលិតផលដែលផលិតដោយមិនបានអនុវត្តតាមស្តង់ដារបច្ចេកទេស ឬគុណភាពឲ្យបានត្រឹមត្រូវតាមច្បាប់ឡើយ។
ជាទូទៅផលិតផលដែលបានផលិតប្រកបដោយគុណភាព បច្ចេកទេស និងស្តង់ដារ គឺអាចមើលដឹងបានដោយការមើលលើសំបកវេចខ្ចប់។ នៅលើសំបកវេចខ្ចប់ផលិតផលដែលមានគុណភាពស្តង់ដារត្រឹមត្រូវ គឺត្រូវមានបញ្ជាក់បង្ហាញពីចំណុចសំខាន់ៗដូចជា៖
-ឈ្មោះផលិតផល
-សញ្ញាសម្គាល់ផលិតផល(ម៉ាក)
-បញ្ជីឈ្មោះគ្រឿងផ្សំ
-បរិមាណសុទ្ធ និងទម្ងន់សុទ្ធ
-ឈ្មោះ និងអាសយដ្ឋានផលិតករ ឬអ្នកនាំចូល ឬអ្នកចែកចាយ
-ប្រភពផលិតផល
-កាលបរិច្ឆេទកំណត់ និងការណែនាំក្នុងការរក្សាទុកផលិតផល
-វិធីប្រើ
-សញ្ញាសម្គាល់ស្តង់ដារគុណភាពនានាដែលផលិតផលមាន
ការពិនិត្យមើលលើសំបកវេចខ្ចប់នេះ គឺអាចជួយដល់អ្នកប្រើប្រាស់ទាំងឡាយអាចដឹងពីគុណភាព ឬស្តដ់ដារបាន ទោះបីជាមិនបានទាំងស្រុងតែក៏មួយផ្នែកធំដែរ។ ដូចនេះ សូមបណ្ដាប្រជាអ្នកប្រើប្រាស់ទាំងអស់ ពិនិត្យលើសំបកវេចខ្ចប់ផលិតផលចំណីអាហារ ដើម្បីបានស្គាល់ពីព័ត៌មានរបស់ទំនិញឲ្យបានច្បាស់មុនពេលសម្រេចចិត្តទិញយកមកបរិភោគ៕
|