២. គ្រាប់ធញ្ញជាតិ និងគ្រាប់ពូជ
គ្រាប់ធញ្ញជាតិ និងគ្រាប់ពូជ ក៏ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ជួយប្រយុទ្ធប្រឆាំងជាមួយភាពធន់នៃអាំងស៊ុយលីនផងដែរ។ ប្រភពនៃគ្រាប់ធញ្ញជាតិដែលមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ គឺគ្រាប់វាល់ណឺត, គ្រាប់អាល់ម៉ុន, គ្រាប់កៅឡាក់, គ្រាប់ស្វាយចន្ទី និងគ្រាប់ Brazil nuts។ រីឯគ្រាប់ពូជដែលមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ វិញ គឺគ្រាប់ជី, គ្រាប់ល្ង, គ្រាប់ផ្កាឈូករ័ត្ន, គ្រាប់ល្ពៅ និងគ្រាប់ flax seeds។
៣. បន្លែបៃតង
បន្លែបៃតងមានផ្ទុកសម្បូរទៅដោយជាតិសរសៃ និងសារធាតុចិញ្ចឹមដែលចាំបាច់សម្រាប់រាងកាយជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម ក៏ដូចជាជាតិកូឡេស្តេរ៉ូលមិនល្អគួរឱ្យកត់សម្គាល់ផងដែរ។
៤. ខ្ទឹមស និងខ្ទឹមបារាំង
យោងតាមអ្នកជំនាញផ្នែកសុខភាពជាច្រើនបានឱ្យដឹងថា ខ្ទឹមស និងខ្ទឹមបារាំង មានផ្ទុកសារធាតុដែលមានប្រសិទ្ធិភាពខ្ពស់ជួយបញ្ចុះជាតិស្ករក្នុងឈាម និងទប់ស្កាត់ព្យាបាលជំងឺទឹកនោមផ្អែមប្រភេទទី ២។ ដូច្នេះហើយទើបការទទួលទានខ្ទឹមស និងខ្ទឹមបារាំងឱ្យបានញឹកញាប់ ឬរួមបញ្ចូលវាក្នុងអាហារជាគំនិតប្រសើរបំផុត៕