BY | Bongvy | / | 10-09-2019 | / | 578 |
តើការផឹកកាហ្វេរាល់ថ្ងៃវាបណ្តាលអោយប៉ះពាល់អ្វីខ្លះដល់សុខភាព?
(ភ្នំពេញ) រៀងរាល់ព្រឹករបស់អ្នកដែលនិយមទទួលទានកាហ្វេច្បាស់ជាមិនខកខានឱកាសក្នុងការស្វែងរកកាហ្វេអ៊ីនមកបន្ថែមភាពស្រស់ស្រាយឱ្យរាងកាយនោះឡើយ។
ដោយភាពក្រអូបឈ្ងុយ និងរស់ជាតិដែលធ្វើឱ្យមានអារម្មណ៍ថាក្លៀវក្លាស្វាហាប់នោះ ទើបវាមិនមែនជារឿងប្លែកឡើយ ដែលកាហ្វេក្លាយជាភេសជ្ជៈកំពូលពេញនិយមដែលមនុស្សជាច្រើនមិនអាចខ្វះបាន។
ភេសជ្ជៈដែលមនុស្សមិនអាចខ្វះបាន ដូចជា “កាហ្វេ” នេះ ទោះជាផ្តល់ប្រយោជន៍ក្នុងរឿងភាពស្រស់ស្រាយស្វាហាប់មែន តែបើទទួលទានច្រើនជ្រុលពេក ក៏ផ្តល់នូវគុណវិបត្តិចំពោះរាងកាយក្នុងរយៈពេលវែងបានដែរ ព្រោះក្រៅពីកាហ្វេមានជាតិ “កាហ្វេអ៊ីន” ហើយនោះ លោកអ្នកដឹងឬទេថា សារធាតុនេះវាប៉ះពាល់អ្វីខ្លះដល់សុខភាព
សារធាតុដែលផ្តល់នូវគុណវិបត្តិនៅក្នុងកាហ្វេ
1. សារធាតុធីអូហ្វ៊ីលលីន (Theophylline) ជាសារធាតុនៅក្នុងកាហ្វេអ៊ីនដែលធ្វើឱ្យបំពង់ខ្យល់រីក និងបញ្ចេញឬទ្ធិជំរុញប្រព័ន្ធប្រសាទ។ នៅក្នុងផ្នែកវេជ្ជសាស្ត្រ សារធាតុនេះគេប្រើជាមួយអ្នកជំងឺហឺតដង្ហក់ ដើម្បីជំរុញការដកដង្ហើម បើបានទទួលសារធាតុនេះក្នុងបរិមាណច្រើន អាចនឹងហុចផលឱ្យរាងកាយបាត់បង់តុល្យការ ដោយសារតែវាទៅជំរុញប្រព័ន្ធខួរក្បាលផងដែរ ទើបមិនស័កិ្តសមជាមួយអ្នកដែលកើតជំងឺបេះដូងនោះទេ។
2. សារធាតុ ស៊ែនធីន អាល់ខាលយដ៍ (Xanthine Alkaloid) ជាសារធាតុដែលបញ្ចេញឬទ្ធិជំរុញប្រព័ន្ធប្រសាទផ្នែកកណ្តាល ដែលធ្វើឱ្យមានអារម្មណ៍ក្លៀវក្លា រាងកាយស្វាហាប់ បើសិនបានទទួលក្នុងបរិមាណច្រើន អាចធ្វើឱ្យបេះដូងដើរលឿនខុសប្រក្រតីបាន ទើបសារធាតុនេះត្រូវបានប្រើជាចំណែកផ្សំរបស់ភេសជ្ជៈប៉ូវកម្លាំង និងទឹកភេសជ្ជៈកំប៉ុងផ្សេងៗ ជាសារធាតុដែលមាននៅក្នុងកាហ្វេអ៊ីន មានរបាយការណ៍ខ្លះបានប្រាប់ថា សារធាតុនេះប្រើលាយផ្សំនៅក្នុងថ្នាំសម្លាប់សត្វល្អិត ព្រោះកាហ្វេអ៊ីនអាចធ្វើឱ្យសត្វល្អិតស្លាប់បាន។ សារធាតុនេះធ្វើឱ្យប្រព័ន្ធប្រឆាំងជំងឺក្នុងរាងកាយធ្លាក់ចុះខ្សោយផងដែរ។
ជារួមមកនៅពេលដឹងពីគុណវិបត្តិរបស់កាហ្វេហើយ ក៏គួរតែបន្ថយបរិមាណការទទួលទានកាហ្វេឱ្យមានតុល្យភាពជាមួយការទទួលទានអាហារផ្សេងៗ គួបផ្សំជាមួយការទទួលទានបន្លែផ្លែឈើដែលមានប្រយោជន៍ដល់រាងកាយ និងទទួលទានទឹកស្អាតឱ្យបានញឹកញាប់ឡើង ដើម្បីលាងជម្រះឬទ្ធិរបស់កាហ្វេអ៊ីនឱ្យថយចុះខ្លះ៕
|