ជំនួយប្រព័ន្ធរំលាយអាហារ
របៀបធ្វើភេសជ្ជៈទឹកឃ្មុំ
ជាដំបូង គ្រាន់តែយកទឹក ២ ទៅ ៣ពែង ដាំឱ្យពុះ រួចទុកចោលឱ្យរាងចុះត្រជាក់ ២ទៅនាទីសិនរហូតវានៅក្តៅឧណ្ហៗ
បន្ទាប់មក បន្ថែមជាមួយនឹងទឹកឃ្មុំ ១ ទៅ២ស្លាបព្រា ឬក្នុងបរិមាណដែលអ្នកគិតថាផ្អែមល្មមសម្រាប់អ្នក។
ជាចុងក្រោយទទួលទានតែម្តង ទាំងនៅក្តៅឧណ្ហៗ ដោយបន្ថែមក្រូចឆ្មារបន្តិចក៏បានដែរ ដើម្បីបង្កើនរសជាតិ។
អ្នកគួរតែទទួលទានភេសជ្ជៈនេះ ជារៀងរាល់ព្រឹកមុនអាហារពេលព្រឹក ១៥នាទី ទើបកាន់តែមានប្រសិទ្ធភាព ចំពោះសុខភាព។
ចំណាំ៖ មិនត្រូវដាក់ទឹកឃ្មុំចូលលាយជាមួយនឹងទឹកកំពុងតែពុះ ឬក្តៅខ្លាំង ព្រោះវាអាចធ្វើឱ្យបាត់បង់សារធាតុសំខាន់ៗនៅក្នុងទឹកឃ្មុំ។
របៀបធ្វើភេសជ្ជៈទឹកឃ្មុំ
បម្រាម
ទឹកក្តៅឧណ្ហៗ ជាមួយនឹងទឹកឃ្មុំ ក៏ត្រូវបានគេហាមប្រាម ក្នុងការប្រើប្រាស់ក្នុងស្ថានភាពមួយចំនួនផងដែរ៖
- ធ្វើឱ្យឡើងកម្រិតជាតិស្ករក្នុងឈាម ដូច្នេះអ្នកដែលមានជំងឺទឹកនោមផ្អែមមិនគួរទទួលទានភេសជ្ជៈមួយកែវនេះច្រើនពេកទេ
- អាចប៉ះពាល់ដល់សុខភាពធ្មេញ បានដូចជាធ្វើឱ្យពុក ខូចធ្មេញជាដើម ដូច្នេះទទួលទានក្នុងកម្រិតសមល្មម