BY | Bongvy | / | 21-05-2019 | / | 504 |
គ្រប់ផលិតឪសថដែលលក់តាមប្រព័ន្ធ Onlineមិនមែនសុទ្ធតែផលិតផលស្របច្បាប់នោះទេ!
សូមបងប្អូនមេត្តាជ្រាបជាព័ត៌មាននូវគណនីហ្វេស ប៊ុកដែលលមានឈ្មោះ Beautiful Products Original ដែលកំពុងនាំចូល លក់និងចែកចាយតាមបណ្ដាញសង្គមហ្វេស ប៊ុកនូវផលិតផលឪសថបំប៉នសុខភាពជាច្រើនមុខដែលគ្មានចុះបញ្ជីកា គ្មានការត្រួតពិនិត្យគុណភាព និងគ្មានច្បាប់អនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលដូចជា៖ Max Beautiful Plus, Max beautiful & up ,AB SLIM និងផលិតផឪសថបំប៉នសុខភាពជាច្រើនមុខទៀតហើយក្រសួងសុខាភិបាលព្រមទាំងបញ្ឈប់ការនាំចូលល លក់និងចែកចាយ ហើយក្រសួងសុខាភិបាលបានចេញសេចក្ដីជូនដំណឹងដល់សាធារណជនឲ្យបានដឹងនូវបញ្ហាទាំងអស់នេះ។
ដើម្បីជៀសវាងការខាតបង់ប្រាសកាស និងប៉ះពាលដល់សុខភាព ឬអាចឈានដល់ការបាត់អាយុជីវិតសូមប្រជាពលរដ្ធមានការប្រយ័ត្នខ្ពស់មុនពេលទិញយកមកប្រើប្រាស់សូមមេត្តាត្រួតពិនិត្យឲ្យបានច្បាសលស់។
សេចក្ដីជូនដំណឹងនេះក្រសួងសុខាភិបាលបានចុះនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩។
អង្គភាពសារព័ត៌មានBTNមានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម!
ប្រសិនបើសាធារណជនមានចំណាប់អារម្មណ៍សូមទំនាក់ទំនងតាមរយះលេខទូរស័ព្ទ៖ 012 589 111
By Ms.Jennda.
|