BY | Bongvy | / | 15-06-2019 | / | 505 |
ប្រការគួរយល់ដឹងអំពីជំងឺគ្រុនឈាមលេីកុមារ !!
លក្ខណៈសំគាល់ពិសេសដែលឪពុកម្តាយគួរចាប់អារម្មណ៍ចំពោះជំងឺគ្រុនឈាមនៅដំណាក់កាលដំបូង៖
1. ក្តៅខ្លួនភ្លាមៗ ដល់ 38-40C។ នៅពេលប្រេីថ្នាំបញ្ចុះកំដៅ ត្រជាក់បានមួយភ្លែត ឬមិនត្រជាក់។ មុខក្រហម ចុងដៃដៃជេីងត្រជាក់។
2. កុមារងងុយដេក ត្អូញរោយ ឬចុកគ្រាប់ភ្នែក ស្រឹមមិនសូវនិយាយស្តី។
**រោគសញ្ញាធ្ងន់ធ្ងរដែលត្រូវប្រញាប់មកជួបពេទ្យបន្ទាន់៖
3. មានស្នាមជាំឈាមតូចៗ ដែលញែកដោយម្រាមដៃមិនរលុបពេលបន្តឹងស្បែក ឬស្នាមជាំឈាមលេីស្បែក ហូរឈាមតាមអញ្ជាញធ្មេញ ឈាមច្រមុះជាដេីម។
4. កុមារចុកពោះខាងស្តាំ ផ្នែកខាងលេី អាចក្អួតចង្អោរ។
អត្ថបទ៖ វេជ្ជបណ្ឌិតឯកទេស ប៉ែន កក្កដា
|