BY | Bongvy | / | 06-06-2019 | / | 1006 |
ក្រសួងសុខាភិបាលប្រកាសឲ្យប្រុងប្រយ័ត្នការផ្ទុះឡើងនូវជំងឺគ្រុនឈាម!!
លោកវេជ្ជបណ្ឌិត គ្រប់គ្រងជំងឺគ្រុនឈាមនៅមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ និងរោគរាតត្បាត បានមានប្រសាសន៍ថាមានករណីជំងឺគ្រុនឈាមជាង ១,០០០ ករណីដែលត្រូវបានគេរាយការណ៍ក្នុងឆ្នាំនេះ មានចំនួនស្រដៀងគ្នានឹងរបាយការណ៍កាលពីឆ្នាំមុនដែរ។
ភាគច្រើននៃករណីទាំងនោះ កើតឡើងនៅក្នុងខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តសៀមរាប ប៉ុន្តែថាស្ថានភាពនៅឆ្នាំនេះអាចគ្រប់គ្រងបាន។
ប្រភពចម្លងនៃជំងឺនេះ តាមរយៈមូសខ្លាខាំ ជាពិសេសក្នុងរដូវវស្សា។ អាស្រ័យហេតុនេះ ដើម្បីការពារកុំឲ្យកើតមានជំងឺគ្រុនឈាម អ្នកត្រូវតែបំបាត់មូសខ្លា និងការពារកុំឲ្យមូសខ្លាខាំឲ្យសោះ។
ក្នុងករណីដែល កុមារតូចៗ ឬអ្នកជំងឺមានរោគសញ្ញាដូចជាគ្រុនក្ដៅ ឈឺក្បាល ក្អួត ហើយក្នុងករណីខ្លះមានចំណុចក្រហមលេចឡើងនៅលើស្បែក ឬហូរឈាម សូមទៅមន្ទីរពេទ្យភ្លាមកុំប្រើប្រាស់ថ្នាំដោយគ្មានវេជ្ជបញ្ជារ។
ម្យ៉ាងវិញទៀត អាណាព្យបាលទាំងឡាយត្រូវស្វែងយល់ពីរោគសញ្ញានៃជំងឺគ្រុនឈាម ឲ្យបានច្បាស់ផងដែរ៖
– រាងកាយចាប់ផ្តើមទ្បើងកម្តៅខ្លាំងភ្លាមៗ និងញ័រញាក់ ។
– ឈឺចាប់ពេញរាងកាយ ឈឺក្បាល និងឈឺបំពង់ក ។
– អ្នកជំងឺមានអារម្មណ៍ពិបាកក្នុងខ្លួនខ្លាំង ។
– ក្រោយមានអាការៈមិនស្រួសបីបួនថ្ងៃ អ្នកជំងឺមានអារម្មណ៍ធូរស្រាលទ្បើងវិញ ។
– តែក្រោយពីស្រួលខ្លួនបានមួយឬពីរថ្ងៃ ភាគច្រើនអ្នកជំងឺមានចេញកន្ទួលក្រហមនៅប្រអប់ដៃ និងប្រអប់ជើង ដូចជាស្នាមមូសខាំ ។
– បន្ទាប់មកអាការកន្ទួលនោះនឹងរីករាលដាលទៅដល់ដៃជើង នឹងពេញរាងកាយទាំងមូល តែជាធម្មតាមិនកើតនៅលើផ្ទៃមុខទេ ។
-ចំពោះកុមារជួនកាលអាចមានក្អូតចង្អោរ ឬមានច្រាលឈាមជាដើម ។
-អាការធ្ងន់ធ្ងរនៃជំងឺគ្រុនឈាម បណ្តាលឲ្យមានការហូរឈាមតាមស្បែក មានចំនុចខ្មៅជាំតូចៗ ឬឃើញមានសញ្ញាហូរឈាមយ៉ាងធ្ងន់ធ្ងរនៅក្នុងរាងកាយ ។
|