២- ផលវិបាកជំងឺពងបែកដៃជើង និងមាត់
ជំងឺពងបែកដៃជើង និងមាត់ ក៏អាចបង្កជាផលវិបាកធ្ងន់ធ្ងរដែរ ប៉ុន្តែជាករណីកម្រប៉ុណ្ណោះ។ ផលវិបាកទាំងនោះរួមមាន អូនតូចអាចហត់ ប្រកាច់ ឬកន្ត្រាក់ដៃជើង ហើយជំងឺនេះអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈទឹកមាត់ កំហាក និងសំបោរ ទឹករងៃចេញពីពងបែក លាមកអ្នកជំងឺ។
៣- វិធីការពារជំងឺពងបែកដៃជើង និងមាត់
ជំងឺពងបែកដៃជើង និងមាត់ជាជំងឺឆ្លង ដូច្នេះយើងត្រូវមានអនាម័យ លាងដៃកូនឲ្យស្អាតជាមួយទឹក និងសាប៊ូ ហើយប្រសិនកូនមានរោគសញ្ញាដូចរៀបរាប់ខាងលើត្រូវប្រញាប់នាំទៅមន្ទីរពេទ្យ។