BY | Bongvy | / | 02-10-2019 | / | 1065 |
ផលប៉ះពាល់សុខភាពចំពោះការផឹកភេសជ្ជៈប៉ូវកម្លាំងជារៀងរាល់ថ្ងៃ
បច្ចុប្បន្ននេះហាក់មានការពេញនិយមក្នុងការប្រើប្រាស់ ភេសជ្ជៈប៉ូវកម្លាំងប្រភេទគ្រឿងកំប៉ុង និងកញ្ចប់នានា។ ចំពោះអ្នកដែលចូលចិត្តផឹកភេសជ្ជៈកំប៉ុងឬកញ្ចប់ផ្សេងៗ ពួកប្រើប្រាស់ហាក់មិនបានដឹងអំពីកំរិតនៃផលប៉ះពាល់ដល់សុខភាពរបស់ខ្លួននោះឡើយ។
គ្រប់អ្នកដែលចូលចិត្តផឹកភេសជ្ជៈ ទាំងឡាយសុទ្ធតែចង់បង្កើនស្មារតីបន្ថែមពីការហត់នឿយផ្សេងៗ ជាពិសេសអ្នករត់តាក់ស៊ី ម៉ូតូឌុប សិស្សនិស្សិត ព្រមទាំងអ្នកធ្វើការ ដៅយឡែកអ្នកខ្លះទៀតយកភេសជ្ជៈ ទាំងនោះទៅលាយជាមួយស្រាប់ដើម្បីអោយងាយស្រួលក្នុងការផឹក ឬបន្សាប់ស្រាផងដែរ។ នៅពីក្រោយនៃគុណប្រយោជន៍ចំពោះការប្រើប្រាស់ភេសជ្ជៈក្នុងការជំនួយស្មារតី វាក៏មានគុណវិបត្តិជាច្រើនផងដែរ។
ការលាយភេសជ្ជៈប៉ូវកម្លាំងជាមួយស្រា ឬអាល់កុល ជារូបភាពមួយដែលឃើញមានជាញឹកញាប់ពីសំណាក់អ្នកប្រើប្រាស់ ដោយសារវាធ្វើឲ្យអ្នកពិសាស្រាមិនដឹងស្រវឹង និងអាចពិសាបានកាន់តែច្រើន ដែលទង្វើនេះត្រូវបានណែនាំឲ្យចៀសវាងព្រោះវាអាចបង្កនូវហានិភ័យមួយចំនួនដល់សុខភាព។ រីឯការពិសាភេសជ្ជៈដែលមានផ្ទុកនូវកាហ្វេអ៊ីនត្រឹមកម្រិត ១០០ទៅ ២០០មីលីក្រាមក្នុងមួយថ្ងៃអាចប្រឆាំងនឹងការអស់កម្លាំងបាន ផ្ទុយទៅវិញបរិមាណដ៏ច្រើននៃកាហ្វេអ៊ីនដដែលនេះ អាចធ្វើឲ្យអ្នកមានការពិបាកក្នុងការគេង ជាលទ្ធផលនាំឲ្យមានអាការៈអស់កម្លាំងទៅវិញ ថែមទាំងអាចឈឺពោះ រាក និងឈឺក្បាលផងដែរ។ ដោយឡែក ការប្រើប្រាស់ហួសកម្រិតនូវភេសជ្ជៈនេះ ត្រូវបានដឹងថាអាចបង្កឲ្យមានការឆាប់មួម៉ៅ និងការលើសសម្ពាធឈាមទៀតផង។
ដូច្នេះការប្រើប្រាស់គ្រឿងភេសជ្ជៈប៉ូវកម្លាំង ដើម្បីជំនួយស្មារតីវាមានផលប៉ះពាល់យ៉ាងខ្លាំងទៅដល់សុខភាពហេតុនេះ ចំពោះអ្នកដែលចូលចិត្តផឹកភេសជ្ជៈប៉ូវកម្លាំងគួរណាស់តែធ្វើការបន្ថយតាមដែលអាចធ្វើទៅបាន ព្រោះដើម្បីការពារធ្វើអោយមានបញ្ហាដល់សុខភាព។
|