បើទោះបីជា អាការក្តៅ ឬក្រហាយពោះនេះ មិនមែនជាបញ្ហាធ្ងន់ធ្ងរយ៉ាងណាក៏ដោយតែការដែលបណ្តោយឱ្យអាការនេះចេះតែកើតមាន វាអាចបង្កជាបញ្ហាសុខភាពមួយចំនួនបានផងដែរនៅពេលខាងមុខ។ ជាការពិតណាស់គេបានរកឃើញដែរថា តាមរយៈការទទួលទានចំណីអាហារល្អៗ ក៏អាចធ្វើការព្យាបាល និងធ្វើឱ្យធូរស្រាលពីអាការឡើងកម្តៅក្រពះ និងកាត់បន្ថយកម្រិតជាតិអាស៊ីតនៅក្នុងក្រពះបានផងដែរ ដោយមិនបាច់ប្រើថ្នាំពេទ្យ ប្រសិនជាគ្មានករណីចាំបាច់ ឬធ្ងន់ធ្ងរណាមួយកើតឡើងទេនោះ។
អាហារដែលអាចជួយដោះស្រាយបញ្ហាអាការក្តៅពោះ ឬក្រហាយក្រពះ៖
១.ទឹកដោះគោជូរ ២. ទឹកដោះគោត្រជាក់ ៣.បាយដែលដាំឆ្អិន ៤.ភេសជ្ជៈដែលមានធាតុត្រជាក់ ៥.ផ្លែឈើដែលសម្បូរជាតិទឹក
៦. ទទួលទានទឹកឱ្យបានច្រើន ៧.ទឹកដូង
បន្ថែមពីនេះ ដើម្បីកាត់បន្ថយនិងព្យាបាលអាការក្តៅពោះ ឬក្រហាយក្រពះកាន់តែមានប្រសិទ្ធភាព អ្នកអាចទទួលទានបន្ថែមជាមួយនឹងបន្លែ និងផ្លែឈើដែលមានប្រយោជន៍ដូចជា៖ ពពួកបន្លែបៃតង ផ្លែប៉ោម ទឹកដោះគោ ជាដើម។