បើតាមសមត្ថកិច្ចអោយដឹងបន្តទៀតថា បន្ទាប់ពីបានត្រួតពិនិត្យចប់ លោកព្រះរាជអាជ្ញារង បានសម្រេចអោយសមត្ថកិច្ចធ្វើការដកហូតសម្ភារៈទាំងអស់ និងបិទឃ្លុំបេរ ផ្អាកដំណើរការទីតាំងជាបណ្តោះអាសន្ន ដើម្បីធ្វើការពិនិត្យស្រាវជ្រាវបន្តទៀត។
ដោយឡែកចំពោះម្ចាស់ទីតាំងទាំង ២រូប ត្រូវបានសមត្ថកិច្ចអញ្ជើញទៅបំភ្លឺ នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធីតាមច្បាប់។
ប្រតិបត្តិការនេះធ្វើឡើងតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន «Tilleke & Gibbins (Cambodia) Ltd.» ដែលជាក្រុមហ៊ុនតំណាងឲ្យក្រុមហ៊ុន «Total Energies» ៕