លោក សន វាសនា ព្រមទាំងសហការីមកពីអង្គការគំរោងកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍកសិកម្មខ្នាត់តូចតំបន់ទន្លេរសាប ខេត្តបាត់ដំបង បង្ហាញចំណាប់អារម្មណ៍ការតាំងពិព័រណ៌កសិកម្ម របស់VIV ASIA
ប្រទេសថៃ៖VIV ASIA បានបង្កើតកម្មវិធីតាំងពិព័រណ៌កសិកម្មនៅប្រទេសថៃចំនួនពីថ្ងៃគឺថ្ងៃទី១៥-១៦ ខែមិនា ឆ្នាំ២០១៩ ការតាំងពិព័រណ៌កសិកម្មនេះមានបច្ចេកវិទ្យាចុងក្រោយបង្អស់ដើម្បីជួយផលិតផលអោយរីកចម្រើន។
លោក សន វាសនា សហការីចំនួន០៥នាក់មកពីអង្គការចំណុះក្រសួងមហាផ្ទៃគំរោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍកសិកម្មខ្នាត់តូចតំបន់ទន្លេរសាប ខេត្តបាត់ដំបង លោក សន វាសនា ព្រមទាំងសហការី បានចូលរួមតាមរយៈសមាគមពាណិជ្ជកម្មកម្ពុជាហៅកាត់ថាCBA លោកមានប្រសាសន៍ថា៖លោកមានបំណងស្វែងយល់ការតាំងពិព័រណ៌នីមួយៗ ទាក់ទងកសិកម្ម ផលិតចំណីចឹញ្ចឹមសត្វរបស់ប្រទេសនីមួយៗតាមរយៈបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ ដើម្បីផលិតផលកាន់តែរីកចម្រើន ។ហើយលោកសង្ឃឹមចំណេះដឹង បទពិសោធន៍ល្អៗនៃការចូលរួមការតាំងពិព័រណ៌ និងជួយអោយមានបទពិសោធន៍ថ្មី ដើម្បីចែករំលែកដល់ប្រជាជនក្រីក្រតាមមូលដ្ឋាន ក៍ដូចជាប្រជាពលរដ្ឋកម្ពុជាទូទៅបានបានទទួលព័ត៌មានជួយកសិកម្ម ជួយកសិករមានចំណេះដឹង អំពីអនុវត្តផ្ទាល់តែម្ដង។
ជាចុងក្រោយលោកស្នើសុំអោយសមាគមន៍ពង្រីកវិសាលភាពព័ត៌មានដល់កសិករជនបទ បានទទួលការរៀនសូត្រ ចំណេះដឹង ជាពិសេសកម្មវិធីនេះជួយច្រើនណាស់ដល់ប្រជាពលរដ្ឋ៕
|