តើអ្វីខ្លះដែលអ្នករស៊ីវិស័យគ្រឿងសម្អាងតែងជួបប្រទះហានិភ័យខាងក្រៅ? រាល់ហានិភ័យទាំងឡាយដែលអ្នករកស៊ីវិស័យនេះជួបប្រទះខាងក្រៅក្រុមហ៊ុន នោះគឺ ជាហានិភ័យដែលតែងតែជួបប្រទះដោយចៃដន្យដូចជា ជាមួយសស្ថាប័ន ។ ដែលទាំងនេះអាចកើតឡើងជាយថាហេតុ ដោយការមិនបានរៀបចំទុកដាក់អោយបានល្អជាមុន និង មិនបាននឹងស្មានដល់ថាវាអាចកើតមានឡើងនាំអោយខាតបង់លុយកាក់ ពេលវេលា យើងខ្ញុំមានចំណុចហានិភ័យទាំងនេះបន្តជាច្រើនទៀតដោយមិនអាចលើកយកមកបង្ហាអោយអស់បានទេនៅពេលនេះ។ ថាតើទាំងនេះមានដំណោះស្រាយវិធីការពារដែរឬទេ ថាមាន នោះគឺកន្លងមកមាននៅក្នុងវគ្គគ្រប់គ្រងហានិភ័យអាជីវកម្ម នៅវិទ្យាស្ថាន CEO Master club តែឥឡូវនេះមានតែក្នុងវគ្គសិក្ខាសាលារបស់សមាគមគ្រឿងសម្អាង CCA ប៉ុណ្ណោះ។
ចុះអ្វីខ្លះជាហានិភ័យជាមួយដៃគូប្រកួតប្រជែង ? ដៃគួប្រកួតប្រជែងដែលគេតែងតែលើកឡើងថាអ្នករកស៊ីវិស័យដូចគ្នា រួម ទាំងអ្នករកស៊ីណា ដែលគេមិនសូវពេញចិត្តនិងការជោគជ័យ ឬ ភាពរីកចម្រើនរបស់យើង មានដូចជាការលក់បញ្ចុះតំលៃ ឬ ប្រម៉ូសិនដើម្បីដណ្តើមទីផ្សារជាលក្ខណៈបើកចំហរ ព្រោះថាក្រុមហ៊ុនខ្លះប្រើយុទ្ធសាស្រ្តនេះដើម្បីផ្តួលដៃគូរបស់ខ្លួនណាដែលមិនមានទន់គ្រប់គ្រាន់ក្នុងការទប់ទល់ស្ថានភាពនៅពេលលក់មិនសូវដាច់កំឡុងពេលដែលដៃគូរបស់យើងលក់ធូរថ្លៃពេក ហើយការធ្វើដូចនេះជះឥទ្ធិពលពីអតិថិជនមួយចំនួន តែងរអ៊ូថាផលិតផលដូចគ្នាមិចបានខាងគេលក់ធូរជាង ឬមួយយើងកោគាត់មែនទេ ? ថែមទាំងអាចដាច់ម៉ូយផងក៏មាន ទាំងនេះជាសំនួរដែលនាំអោយឈឺក្បាលដល់ម្ចាស់អាជីវកម្មក្នុងវិស័យគ្រឿងសម្អាងផងដែរ។ ហើយក៏មានផលិតផលខ្លះដៃគូបានក្លែងបន្លំ ឬ ធ្វើឡើងក្នុងរូបរាងស្រដៀងយើង អោយប្រាប់ទៅម៉ូយថាជារបស់ក្រុមហ៊ុនទើបអាប់ឌែតថ្មី ឬ ផលិតផលថ្មីដែលនាំអោយអតិថិជនខ្លះយល់ច្រលំ ហើយជាងនេះទៅទៀតគឺពេលម៉ូយប្រើមិនត្រូវតាំងរិះគន់ថាម៉ាកនេះមិនល្អ ឬ ម៉ាកនេះឥឡូវអន់គុណភាពជាងមុន ធ្វើអោយយើងបាត់បង់ម៉ូយដោយមិនដឹងខ្លួន។តើហានិភ័យជាមួយដៃគូប្រកួតប្រជែងមានតែប៉ុណ្ណឹងឬយ៉ាងណា? យើងមិនអាចលើកមកទាំងអស់បានទេ ទុកអោយទស្សនិកជនស្វែងយល់បន្ថែមនៅក្នុងវគ្គសិក្ខាសាលារបស់សមាគមគ្រឿងសម្អាង CCA ធ្វើឡើងនៅភោជនីយដ្ឋាន ទន្លេបាសាក់២ ថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០២៣ ខាងមុខនេះ ។