ចំណាប់អារម្មណ៍របស់លោក ហេង ជា អគ្គនាយក ចេ.អឹម .ស៊ី.អេស បច្ចេកទេសកសិកម្មខ្មែរ ថាតើការចូលរួមកម្មវីធីតាំងពិព័រណ៌កសិកម្មមានសារសំខាន់អ្វីខ្លះ?
ប្រទេសថៃ៖ថ្ងៃទី១៤-១៥ ខែមិនា ឆ្នាំ២០១៩ VIV ASIA បានរៀបកម្មវិធីតាំងពិព័រណ៌កសិកម្មរយៈពេលពីថ្ងៃ ដោយមានការចូលរួចពីម្ចាស់សហគ្រាសកម្ពុជាដែលជាសមាជិកសមាគមពាណិជ្ជកម្មកម្ពុជាប្រមាណជិត៥០នាក់ ព្រមទំាងម្ចាស់សហគ្រាសក្នុងតំនបន់អាស៊ីជាច្រើនទៀត។
លោក ហេង ជាអគ្គនាយក ចេ.អឹម.ស៊ី.អេស បច្ចេកទេសកសិកម្មខ្មែរមានប្រសាសន៍ថា៖លោកមានបំណងចង់ដឹងពីផលិតផលល្អៗ និងបច្ចេកទេសកសិកម្មដែលអាចរៀនសូត្រពីប្រទេសថៃ និងបង្កើតពង្រឹងអាជីវកម្មរបស់លោកអោយកាន់តែល្អ ។
លោកបន្តថា៖ ពិតជាមានសេចក្ដីសប្បាយចិត្តត្រេអររីករាយណាស់ដែលបានជួបជាមួយសមាគមពាណិជ្ជកម្មកម្ពុជា ម្ចាស់សហគ្រាសក្នុងតំបន់អាស៊ី ជាពិសេសដើម្បីសិក្សាស្រាវជ្រាវអំពីម្ហូបអាហារ និងផលិតផលកសិកម្មជាច្រើនទៀត។
លោកអគ្គនាយកមានប្រសាសន៍សំណូមពរអោយម្ចាស់អាជីវកម្ម ព្រមទាំងប្រជាពលរដ្ឋប្រសិនបើមានឱកាសចូករួមកម្មវីធិតាំងពីព័រណ៍អោយបានគ្រប់គ្នាពីព្រោះមានសារប្រយោជន៍សំខាន់ណាស់និងទទួលបានបទពិសោធន៍ល្អ ផ្លាស់ប្ដូរបទពិសោធន៍គ្នាដើម្បីអោយអាជីវកម្មកាន់តែល្អប្រសើរឡើង។ទន្ទឹមនឹងនោះនៅថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ២០២០ VIV ASIA នឹងមានបង្កើតកម្មវិធីនេះម្ដងទៀត៕
|