សេចក្តីថ្លែងការណ៍បន្តថា នៅថ្ងៃទី១៨ មករា សហភាពអឺរ៉ុបនឹងយកពន្ធគយធម្មតាឡើងវិញ លើផលិតផលអង្ករ ។ ប្រភពឲ្យដឹងទៀតថា “គណៈកម្មការ បានបើកការស៊ើបអង្កេតជាផ្លូវការមួយ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ។ វិធានការនេះ នឹងត្រូវបានអនុវត្តអស់រយៈពេល៣ឆ្នាំ។ ការសម្រេចចិត្តនេះ នឹងត្រូវបានបោះពុម្ពផ្សាយ នៅក្នុងទិនានុប្បវត្តិជាផ្លូវការ របស់សហភាពអឺរ៉ុប នៅថ្ងៃទី១៧ ខែមករា ហើយនឹងចូលជាធរមាននៅថ្ងៃបន្ទាប់”។
គណៈកម្មការអឺរ៉ុប បានរកឃើញថា ការនាំចូលអង្កររបស់ឥណ្ឌា ពីប្រទេសទាំងពីររួមបញ្ចូលគ្នា កើនឡើង៨៩% រយៈពេល៥ឆ្នាំកន្លងមក។ ក្នុងពេលជាមួយគ្នានេះ ការស៊ើបអង្កេតបានរកឃើញថា តម្លៃទាបជាងទីផ្សារនៅសហភាពអឺរ៉ុប ហើយបានធ្លាក់ចុះយ៉ាងខ្លាំង ក្នុងរយៈពេលដូចគ្នា។