BY | BongBros | / | 24-12-2018 | / | 648 |
ទឹកប្រាក់ជិត២៥ពាន់លានដុល្លារ, ការនាំចេញជាង១១ពាន់លានដុល្លារ និងនាំចូលវិញជាង១៣ពាន់លានដុល្លារ នៅឆ្នាំ២០១៨
(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រសួងពាណិជ្ជកម្ម បានបង្ហាញនូវរបាយការណ៍នៃការនាំចេញ-នាំចូលរបស់កម្ពុជា ដោយបញ្ជាក់ថា នៅឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មកម្ពុជា ជាមួយបរទេសសរុបចំនួន ២៤,៩៨៥លានដុល្លារអាមេរិក។
សម្រាប់ការនាំចេញទំនិញ របស់កម្ពុជាទៅតាមបណ្ដាប្រទេសផ្សេងៗ គិតជាទឹកប្រាក់១១,២១៥លានដុល្លារ តួលេខនៃការនាំចេញនេះមានការកើនឡើង បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧ មានត្រឹមតែ១០,៧៧៧លានដុល្លារ។
ដោយឡែក សម្រាប់ការនាំចូលរបស់កម្ពុជាវិញ ក៏មានចំនួនច្រើនផងដែរ ដោយមានចំនួន១៣,៧៧១លានដុល្លារ កើនឡើងជាងឆ្នាំ២០១៧ ដែលមានត្រឹមតែ១៣,០១៩លានដុល្លារ។
លោកបន្ដថា ការនាំចេញនេះមានទំហំប្រមាណជា ៦០% នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា សមិទ្ធិផលទាំងអស់នេះបានបង្ហាញថា ក្រសួងពាណិជ្ជកម្មបានចូលរួមចំណែក យ៉ាងសកម្មក្នុងការរក្សា និងពង្រីកកំណើនសេដ្ឋកិច្ចជាតិ ដែលតាមការប៉ាន់ស្មាន គឺមានអត្រាប្រមាណ៧,៣% ក្នុងឆ្នាំ២០១៨នេះ៕
|