BY | BongBros | / | 18-01-2019 | / | 767 |
ក្រុមហ៊ុនចំនួន៤ ត្រូវពន្ធដារព្រមានប្តឹង ទៅតុលាការបើមិនគោរពច្បាប់...!
ភ្នំពេញ៖អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមានចាត់វិធានការតាមផ្លូវច្បាប់ដោយប្តឹងទៅតុលាការ ប្រសិនបេីក្រុមហ៊ុនចំនួន៤ មិនបង់ពន្ធតាមការកំណត់ ។
ក្រុមហ៊ុនទាំង៤នោះ រួមមាន៖
ទី១៖ ចៀន ហុង ខនស្រ្ដាក់សិន (ខេមបូឌា) ឯ.ក (JIAN HONG CONSTRUCTION (CAMBODIA) CO.,LTD)
ទី២៖ អេស.ភី.វី.អិន អ៊ីមផត អិចផត (S.P.V.N IMPORT EXPORT Co.,Ltd)
ទី៣៖ អ៊ូ ប៊ុនឡុង ហ៊ើប៊ល រេមើឌី (OU BUN LONG HERBAL REMEDIES.,Ltd)
ទី៤៖ អង្គរ ភី.ស៊ី សីលូសិន ខូ អិលធីឌី (ANGKOR P.C SOLUTION Co.,Ltd)
អគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់ថា ប្រសិនបើម្ចាស់ក្រុមហ៊ុនមិនបានបង់ពន្ធតាមការកំណត់ទេ គឺ ចាត់ទុកថាបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌលេីបញ្ញត្តស្តីពីពន្ធដារ តាមមាត្រា១២៧និង១២៩នៃច្បាប់ស្ដីពីសារពេីពន្ធ ៕
ប្រភពមកពី៖ CPC NEWS
|