ផលប្រយោជន៍នៃការចូលជាសមាជិក CCA
សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង ដែលបានហៅកាត់ថា CCA ត្រូវបានបង្កើតឡើងនៅថ្ងៃទី ០១ ខែ កុម្ភះ ឆ្នាំ ២០១៩។ សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង ដោយក្រោមការផ្ដួចផ្ដើមដោយស្ថាបនិក ដែលបានមានការមើលឃើញក្នុង វិស័យគ្រឿងសម្អាងមានការរីកចម្រើន នាពេលបច្ចេប្បន្ន និងទៅថ្ងៃអនាគត។ ម្យ៉ាងដោយបានការយកចិត្ដទុកដាក់ ដោយស្ថបនិក CCA ដែលបានមើលឃើញមានការប្រកួតប្រជែងមិនស្មោះត្រង់រវាងគូភាគី ក្នុងវិស័យតែមួយ ទើបស្ថាបនិកសម្រេចចិត្តបង្កើត CCA ឡើងដើម្បីការពារសមាជិក CCA ទាំងមូល។
អំពីបេសកកម្ម និងគោលបំណងរបស់សមាគម៖
ក/ បេសកកម្ម
-
គាំទ្រខ្សែសង្វាក់ផលិតកម្ម គ្រឿងសម្អាងក្នុងស្រុក ដែលមានការទទួលស្គាល់បានពី មន្ទីរពិសោធន៍ជាតិ លើការផលិតតាមបច្ចេកទេសត្រឹមត្រូវ
-
លើកស្ទួយនូវផលិតផលក្នុងស្រុកចំពោះម្ចាស់កម្មសិទ្ធិករ ដែលបានចុះបញ្ជីទទួលស្គាលពីគ្រប់ស្ថាប័នពាក់ព័ន្ធក្នុងការស្វែងរកទីផ្សារចៀសរវាងការផលិតឬវេចខ្ចប់ផលិតផលគ្រឿងសម្អាងក្លែងក្លាយ
-
ផ្តល់ប្រឹក្សាយោបល់ផ្នែកច្បាប់ ដោះស្រាយវិវាទដែលជាហានិភ័យរវាងម្ចាស់អាជីវកម្មគ្រឿងសម្អាងស្របច្បាប់នៅកម្ពុជា
ខ/ គោលបំណង
-
ចូលរួមសហការជាមួយអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ
-
គាំទ្រដល់ផលិតផលដែលនាំចូលដោយមានការចុះបញ្ជីត្រឹមត្រូវនិងទទួលស្គាល់ដោយមន្ទីរពាក់ព័ន្ធរបសកម្ពុជា
-
រកទីផ្សារកន្លែងតាំងពីពណ៌ និងបង្កើតទីផ្សារ សម្រាប់ការដាក់តាំងលក់ផលិតផលគ្រឿងសម្អាងក្នុងស្រុក និង ក្រៅស្រុក
-
ជួយគាំពារ និងលើកម្ពស់ដល់អាជីវករ ដែលជាម្ចាស់គ្រឿងសម្អាងក្នុងស្រុកឲ្យមានការទទួលស្គាល់ពីស្ថាប័នពាក់ព័ន្ធ ដែលេជាសក្ដានុពលឆ្ពោះទៅរកការប្រកួតប្រជែងផលិតកម្ម ផលិតផលគ្រឿងសម្អាងកម្ពុជានៅលើទីផ្សារ
-
និងទប់ស្កាត់គ្រឿងសម្អាងក្លែងក្លាយដែលកំពុងបំផ្លាញសុខភាពអ្នកប្រើប្រាស់។
|