លោកបញ្ជាក់ថា អ្នកចូលរួមក្នុងកម្មវិធីនេះ អាចសិក្សា និងទទួលបាននូវបទពិសោធន៍ថ្មីៗអំពីផលិតផលដែលពួកគាត់ពេញចិត្តចង់យកទៅលក់នៅប្រទេសកម្ពុជា។ ជាងនេះទៅទៀត វាក៏ជាឱកាសឲ្យពាណិជ្ជករខ្មែរអាចស្វែងរកឱកាសចាប់ដៃគូរកស៊ីជាមួយគ្នាផងដែរ។
លោក ហង្ស វុទ្ធី សង្ឃឹមថា នៅឆ្នាំក្រោយៗ អាចនឹងមានពាណិជ្ជករខ្មែរ ដែលវិនិយោគលើវិស័យផលិត និងលក់ការ៉េមនិងកាហ្វេ ចូលរួមបានកាន់តែច្រើនបន្ថែមទៀត ខណៈដែលទីផ្សារកម្ពុជាហាក់អំណោយផលច្រើនចំពោះមុខរបរមួយនេះ៕