BY | BongBros | / | 27-12-2018 | / | 565 |
វិស័យសំណង់ក្នុងខេត្តព្រះសីហនុ បានកើនឡើងខ្ពស់រហូតដល់៥៨%...!
(ភ្នំពេញ)៖ នៅឆ្នាំ២០១៨នេះ វិស័យសំណង់ក្នុងខេត្តព្រះសីហនុ បានកើនឡើងខ្ពស់រហូតដល់៥៨% បើធៀបទៅនឹងឆ្នាំ២០១៧ ដែលមានទុនវិនិយោគសរុបរហូតដល់ជាង ១ពាន់លានដុល្លារអាមេរិក។
លោក ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តព្រះសីហនុ បានឲ្យដឹងថា គម្រោងសាងសង់ចំនួន ២៩៧គម្រោង ត្រូវបានពិនិត្យ និងអនុញ្ញាតឲ្យសាងសង់។ គម្រោងសំណង់ទាំងនេះ សាងសង់លើ ១,៦៦៩,៥៣៦ គម្រោងម៉ែត្រការ៉េ និងទុនវិនិយោគជាង ១ពាន់លានដុល្លារអាមេរិក។
|