សមាគមពាណិជ្ជកម្មកម្ពុជា (CBA) ដឹកនាំគណ:ប្រតិភូប្រមាណ១០ក្រុមហ៊ុន ទៅចូលរួមការតាំងពិព័រណ៍ពាណិជ្ជកម្ម Hong Kong International Lighting Fair (spring edition)នៅទីក្រុង ហុង កុង ប្រទេស ចិន
(ហុង កុង)៖ ប្រតិភូតំណាងក្រុមហ៊ុនប្រមាណជា១០ក្រុមហ៊ុន ដឹកនាំដោយសមាគមពាណិជ្ជកម្មកម្ពុជា (CBA) ទៅចូលរួមពិព័រណ៍ផលិតផល គ្រឿងបំភ្លឺ ឬ អំពូលភ្លេីង ក្នុងទីក្រុងហុងកុងចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ ឯមជ្ឈមណ្ឌលពិព័រណ៍ពាណិជ្ជកម្ម និង សន្និបាត ហុងកុង Hong Kong Convention and Exhibition Center នៅទីក្រុងហុងកុង ប្រទេស ចិន។
សមាគមពាណិជ្ជកម្មកម្ពុជា (CBA) បានឲ្យដឹងថា ចាប់តាំងពី២០១១មក មានប្រតិភូតំណាងក្រុមហ៊ុនជាច្រើនអ្នកត្រូវបានអញ្ជេីញអោយចូលរួមជំនួបពាណិជ្ជកម្មក្នុងកម្មវិធី ពិព័រណ៍បែបនេះ តាមរយៈការដឹកនាំរបស់សមាគម។
លោកប្រធានរូបនេះបានបន្តថា ការតាំងពិព័រណ៍ នេះផ្តោតសំខាន់លើផលិតផល អំពូលភ្លេីង សូឡា (ផ្ទាំងស្រូបថាមពលព្រះអាទិត្យ និង គ្រឿងបភ្លឺជាដេីម។ ល។
លោកបញ្ជាក់ថា អ្នកចូលរួមក្នុងកម្មវិធីនេះ អាចសិក្សា និងទទួលបាននូវបទពិសោធន៍ថ្មីៗអំពីផលិតផលដែលពួកគាត់ពេញចិត្តចង់យកទៅលក់នៅប្រទេសកម្ពុជា។ ជាងនេះទៅទៀត វាក៏ជាឱកាសឲ្យពាណិជ្ជករខ្មែរអាចស្វែងរកឱកាសចាប់ដៃគូរកស៊ីជាមួយគ្នាផងដែរ។
|