BY | Admin | / | 21-11-2024 | / | 88 |
សមាគមពាណិជ្ជកម្មកម្ពុជាទទួលជួបពាណិជ្ជករមកពី DYPFICC ខេត្តយូណានប្រទេសចិន
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី ២១ ខែ វិឆ្ឆិកា ឆ្នាំ ២០២៤ សមាគមពាណិជ្ជកម្មកម្ពុជាCBAដឹកនាំដោយលោក ស៊ាន សុភា បានដឹកនាំសមាជិករបស់ខ្លួនប្រមាណជិត២០ក្រុមហ៊ុនបានទទួលជួបពាណិជ្ជករតំណាងក្រុមហ៊ុនប្រមាណជិត២០ក្រុមហ៊ុនដែរដែលមានឈ្មោះពេញថា Delegation of Yunnan Provincial Federation of Industry and Commerce of Chinaដើម្បីពិភាក្សាគ្នាលើប្រធានបទពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការនាំទំនិញចេញចូល និងស្វែងយល់អំពីគ្នាទៅវិញទៅមក។
យោងតាមសេចក្តីជូនដំណឹងរបស់សមាគមពាណិជ្ជកម្មកម្ពុជាបានអោយដឹងថាកិច្ចប្រជុំនេះធ្វើនៅE&M SenSok វិថី ១០១៩ សែនសុខ រាជធានីភ្នំពេញដោយមានប្រធានបទដូចជា៖
-ផលិតផលនាំចេញនាំចូល-គ្រឿងអគ្គិសនី-សិប្បកម្ម-កសិកម្មគ្រប់ប្រភេទ-សណ្ឋាគារ-ស្ករ ស្រូវ អង្ករ-វេជ្ជសាស្ត្រ-វិស័យរ៉ែថាមពល
-សម្ភារបន្ទប់ទឹក-វិស័យអប់រំទូទៅ-វេចខ្ចប់កសិកម្ម-ឧស្សាហ៍កម្ម -កៅស៊ូ-E-Commerce។
ក្នុងជំនួបនេះដែរភាគីចិនបានលើកឡើងថាចង់ស្វែងយល់អំពីពាណិជ្ជកម្មក្នុងប្រទេសកម្ពុជា និង រកដៃគូសហការក្នុងការនាំចេញ និង នាំចូលនូវផលិតផលដូចជា៖គ្រឿងអគ្គិសនី,សិប្បកម្ម,កសិកម្មគ្រប់ប្រភេទ, ស្ករ, ស្រូវ, អង្ករ,ឧស្សាហ៍កម្ម ,កៅស៊ូ ជាដើម។ល។
ភាគីខាងកម្ពុជាបានស្វាគមយ៉ាងកក់ក្តៅ និងសន្យាសហការគ្រប់ជ្រុងជ្រោយដោយព្យាយាមផ្សព្វផ្សាយទៅសមាជិករបស់ខ្លួន និង រៀបចំបន្តកិច្ចសហការអោយបានល្អបំផុត។
|