BTN News
BTN News
  • ព័ត៍មានជាតិ
    • សន្តិសុខសង្គម
    • ន​យោបាយ
    • ព្រឹត្តិការណ៍សង្គម
    • ហានិយភ័យ
    • សេដ្ឋកិច្ឋ
    • កំសាន្ត
    • សុខភាព
    • កីឡា
    • ព័តមានអំពីច្បាប់
    • ព័តមានវីដេអូ
  • ព័ត៍មានអន្តរជាតិ
    • សន្តិសុខសង្គម
    • នយោបាយ
    • ព្រឹត្តិការណ៍សង្គម
    • កីឡា
    • សេដ្ឋកិច្ឋ
  • ច្បាប់ពាណិជ្ជកម្ម
  • សារជូនពរ
  • អំពីដៃគូរ
  • ទំនាក់ទំនង
  ព័ត៍មានថ្មីៗ
តួនាទីភារកិច្ចរបស់នាយកដ្ឋានកិច្ចការបច្ចេកទេស និងមន្ទីរពិសោធន៍ នៃក្រសួងពាណិជ្ជកម្ម
ថ្ងៃទី ៖ 08-01-2026, ដោយ​​ Heach | 48 Views

តួនាទីភារកិច្ចរបស់នាយដ្ឋានកិច្ចការប្រកួតប្រជែង នៃក្រសួងពាណិជ្ជកម្ម
ថ្ងៃទី ៖ 08-01-2026, ដោយ​​ Heach | 52 Views

តួនាទីភារកិច្ចរបស់នាយកដ្ឋាននាំចេញនាំចូល នៃក្រសួងពាណិជ្ជកម្ម
ថ្ងៃទី ៖ 08-01-2026, ដោយ​​ Heach | 58 Views

តួនាទីភារកិច្ចរបស់នាយកដ្ឋានកិច្ចការហាឡាល នៃក្រសួងពាណិជ្ជកម្ម
ថ្ងៃទី ៖ 08-01-2026, ដោយ​​ Heach | 68 Views

តួនាទីភារកិច្ចរបស់នាយដ្ឋានកិច្ចការពារអ្នកប្រើប្រាស់
នាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងបង្ក្រាបការក្លែងបន្លំ ត្រូវបានបង្កើតឡើងតាមប្រកាសលេខ ២២៩ MOC/SM 2008 ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០០៨ មានការិយាល័យចំណុះចំនួន ៤គឺ៖ ការិយាល័យអង្កេត ការិយាល័យបង្ក្រាបការក្លែងបន្លំ និងឃោសនាភូតកុហក ការិយាល័យដោះស្រាយបណ្ដឹងរបស់អ្នកប្រើ និងផ្សព្វផ្សាយ ការិយាល័យត្រួតពិនិត្យពាណិជ្ជកម្ម។ ដោយសារការកែទម្រង់របស់រាជរដ្ឋាភិបាលនាយកដ្ឋាននេះត្រូវបានកែសម្រួលជានាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ត្រូវបានបង្កើតឡើងតាមអនុក្រឹត្យ លេខ ៣៨ អនក្រ.បក ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២០ និងការិយាល័យចំណុះនាយកដ្នានតាមប្រកាសលេខ ២៥៥ ព.ណ.បល.ប្រក ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ការិយាល័យចំណុះឱ្យនាយកដ្ឋាន និងសាខានៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំចុះថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២០។
ថ្ងៃទី ៖ 08-01-2026, ដោយ​​ Heach | 62 Views

តួនាទីភារកិច្ចរបស់នាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម
នាយកដ្ឋានកម្មសិទិ្ធបញ្ញានៃក្រសួងពាណិជ្ជកម្ម ត្រូវបានបង្កើតឡើងនៅថៃ្ងទី ២២ ខែកញ្ញា ឆ្នាំ១៩៩៧ តាមអនុក្រឹត្យនៃរាជរដ្ឋាភិបាលកម្ពុជាលេខ ៥៤។ នៅមុនការបង្កើតនាយកដ្ឋាននេះ នាយកដ្ឋានពាណិជ្ជកម្មក្រៅប្រទេស ទទួលតួនាទីចុះបញ្ជី និងការពារម៉ាក ។ នាយកដ្ឋានកម្មសិទិ្ធបញ្ញា មានភារកិច្ច និង​ទទួល​ខុសត្រូវ​លើ ‌៖ ១-ការសិក្សា វិភាគ និងផ្តល់អនុសាសន៍អំពីគោលនេយាបាយកម្មសិទិ្ធបញ្ញាជូនដល់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងរដ្ឋាភិបាលកម្ពុជា។ ២-សម្របសម្រួល និងរៀបចំច្បាប់ ព្រមទាំងបទបញ្ញតិ្តកម្មសិទិ្ធបញ្ញា ។ ៣-សម្របសម្រួលកិច្ចសហប្រតិបត្តិការ និងជំនួយក្នុងវិស័យកម្មសិទិ្ធបញ្ញាជាមួយសហគមន៍អន្តរជាតិ ។ ៤-ត្រួតពិនិត្យមើលវិស័យទាំងបីនៃកម្មសិទិ្ធបញ្ញាក្នុងប្រទេសកម្ពុជា ធើ្វជាចំនុចប្រសព្វនៃកម្មសិទិ្ធបញ្ញា និងសម្របសម្រួលបញ្ហាកម្មសិទិ្ធបញ្ញាទាំងអស់ ជាមួយក្រសួងពាក់ព័ន្ធ ។ ៥-ជំរុញផ្សព្វផ្សាយតាមមធ្យោបាយនានាដើម្បីការពារកម្មសិទិ្ធបញ្ញាអោយបានត្រឹមត្រូវ និងមានប្រសិទិ្ធភាព ។ ៦-អនុវត្តរាល់កាតព្វកិច្ចទាំងអស់ ដែលមានចែងក្នុងកិច្ចព្រមព្រៀង និងអនុសញ្ញានានា ។
ថ្ងៃទី ៖ 07-01-2026, ដោយ​​ Heach | 65 Views

ម្ចាស់ទីតាំងលាក់បំពួនជនបរទេសនឹងពិន័យប្រាក់៤លានរៀល សម្រាប់ជនបរទេសម្នាក់ដោយមិនទាន់រាប់បញ្ចូលទោសទណ្ឌដទៃទៀតនោះឡើយ។
រាជធានីភ្នំពេញ៖ យោងអនុក្រឹត្យលេខៈ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញវិធានការតឹងរឹងលើការគ្រប់គ្រងមនុស្សនៅតាមទីប្រជុំជន ជាពិសេសជនបរទេស។ ម្ចាស់ទីតាំងលាក់បំពួនជនបរទេសនឹងពិន័យប្រាក់៤លានរៀល សម្រាប់ជនបរទេសម្នាក់ ដោយមិនទាន់រាប់បញ្ចូលទោសទណ្ឌដទៃទៀតនោះឡើយ។
ថ្ងៃទី ៖ 07-01-2026, ដោយ​​ Heach | 79 Views

ករណី ឆបោក (លក់ថ្នាំពេទ្យ)
បាត់ដំបង​ ៖នៅថ្ងៃទី ០៥-០១-២០២៦ វេលាម៉ោង ១៦.០៤ នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលតាម៉ឺន បានទទួលបណ្ដឹងពីឈ្មោះ ស្រី សាវៀន ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅភូមិអង់ជើង ឃុំតាម៉ឺន ស្រុកថ្មគោល បានប្ដឹងរាយការណ៍ថា នៅចំណុចភូមិអង់ជើង ឃុំតាម៉ឺន មានករណី ឆបោក មួយកើតឡើង បង្កដោយជនសង្ស័យចំនួនពីរនាក់ បានធ្វើសកម្មភាពដើរផ្សព្វផ្សាយលក់ថ្នាំពេទ្យ ដោយនិយាយលួងលោម ម្ដាយខ្លួន ដោយនិយាយអះអាងថា ថ្នាំនេះពូកែ ព្យាបាលជំងឺជាគ្រប់ប្រភេទ បើទិញនាំដើរលេងក្រៅប្រទេសទៀតផង។
ថ្ងៃទី ៖ 07-01-2026, ដោយ​​ admin | 136 Views

ក្រសួងសុខាភិបាលចេញសេចក្តីជូនដំណឹងស្តីពី ការហាមឃាត់ផលិត ចែកចាយ លក់ ផ្សព្វផ្សាយ ឬប្រើប្រាស់ឡេលាយគ្មានបទដ្ឋានបច្ចេកទេស
រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងស្តីពី ការហាមឃាត់ផលិត ចែកចាយ លក់ ផ្សព្វផ្សាយ ឬប្រើប្រាស់ឡេលាយគ្មានបទដ្ឋានបច្ចេកទេស ស្របពេលដែលបុគ្គលមួយចំនួនគ្មានជំនាញ បាននឹងកំពុងផលិត និងផ្សព្វផ្សាយលក់ឡេលាយគ្មានបទដ្ឋានបច្ចេកទេស តាមរយៈ បណ្តាញសង្គម យ៉ាងអានាធិបតេយ្យ ហើយផលិតផលទាំងនោះអាចបណ្តាលឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់យ៉ាងធ្ងន់ធ្ងរ លើសពីនេះក្រសួងសុខាភិបាលក៏បានព្រមានចាត់វិធានការចំពោះបុគ្គល ឬក្រុមហ៊ុនដែលលក់ឡេលាយទាំងនោះផងដែរ។
ថ្ងៃទី ៖ 07-01-2026, ដោយ​​ Heach | 87 Views

តើអ្វីខ្លះដែលជាតួនាទីភារៈកិច្ចថ្មីរបស់ នាយកដ្ឋានឱសថ និង គ្រឿងសម្អាង របស់ក្រសួងសុខាភិបាល
រាជធានីភ្នំពេញ៖ យោងអនុក្រិត្យលេខ ២៣៩ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា បានកែសម្រួលមុខងារខ្លះរបស់នាយកដ្ឋានឱសថ និង គ្រឿងសម្អាង នៃក្រសួងសុខាភិបាល បានបែងចែកភារៈកិច្ចសម្រាប់នាយកដ្ឋាននេះដូចខាងក្រោម នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យនិងគ្រឿងសម្អាង មានភារៈកិច្ចដូចខាងក្រោម៖
ថ្ងៃទី ៖ 06-01-2026, ដោយ​​ admin | 182 Views

[សេចក្តីជូនដំណឹង] ហាមឃាត់ការដាក់សម្ភារទុកចោលលើឆ្នេរសាធារណៈក្នុងក្រុងព្រះសីហនុ!
អាជីវករទាំងឡាយដែលដាក់ តុ កៅអី ឬកន្ទេល ទុកចោលលើឆ្នេរធ្វើឱ្យបាត់បង់សោភ័ណភាព និងរំខានដល់ភ្ញៀវទេសចរ នឹងត្រូវដកហូតសិទ្ធិលក់ដូរ។ ​សម្រាប់ភ្ញៀវទេសចរ៖ លោកអ្នកមានសិទ្ធិប្រើប្រាស់ទីតាំងឆ្នេរដោយសេរី។ ​ករណីមានបញ្ហា៖ ប្រសិនបើមានការទារលុយថ្លៃអង្គុយ ឬមិនឱ្យចូលសម្រាក សូមទាក់ទងមក៖ 📞 066 877 877 / 016 576 373
ថ្ងៃទី ៖ 06-01-2026, ដោយ​​ Heach | 45 Views

បងប្អូនដែលមានបញ្ហា ត្រចៀក–ច្រមុះ–បំពង់ក និងភ្នែកឡើងបាយ ទទួលការពិនិត្យ និងវះកាត់ដោយឥតគិតថ្លៃ
ដោយវេជ្ជបណ្ឌិតជំនាញ មកពីសហរដ្ឋអាមេរិក និងវេជ្ជបណ្ឌិតខ្មែរ** មន្ទីរពេទ្យបង្អែកខេត្តរតនគិរី សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា៖ មន្ទីរពេទ្យបង្អែកខេត្តរតនគិរី បានសហការជាមួយ មជ្ឈមណ្ឌលជាតិស្តារលទ្ធភាពពលកម្ម គៀនឃ្លាំង រៀបចំផ្តល់សេវា ពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ សម្រាប់បងប្អូនដែលមានបញ្ហា៖ 👉 ជំងឺ ត្រចៀក 👉 ជំងឺ ច្រមុះ 👉 ជំងឺ បំពង់ក 👉 និង វះកាត់ជំងឺភ្នែកឡើងបាយ ការពិនិត្យ និងវះកាត់ នឹងអនុវត្តដោយ 👨‍⚕️ វេជ្ជបណ្ឌិតជំនាញមកពី សហរដ្ឋអាមេរិក និង 👩‍⚕️ វេជ្ជបណ្ឌិតជំនាញជនជាតិខ្មែរ ដើម្បីធានាបាននូវគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។ 📅 រយៈពេលអនុវត្ត ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៦ ⏰ ពេលវេលាទទួលពិនិត្យ និងព្យាបាល ពេលព្រឹក៖ ម៉ោង ០៨:០០ – ១១:៣០ ពេលរសៀល៖ ម៉ោង ១៤:០០ – ១៧:០០ 📄 សូមយកឯកសារភ្ជាប់ (បើមាន) ប័ណ្ណ ប.ស.ស ប័ណ្ណមូលនិធិសមធម៌ ប័ណ្ណសុខភាព 📍 បងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពដូចបានរៀបរាប់ខាងលើ សូមអញ្ជើញមកទទួលការពិនិត្យ និងព្យាបាល ដោយឥតគិតថ្លៃ តាមថ្ងៃ និងម៉ោងខាងលើ នៅ មន្ទីរពេទ្យបង្អែកខេត្តរតនគិរី។ 📞 ព័ត៌មានបន្ថែម សូមទាក់ទង វេជ្ជ. ម៉ុច គឹមហុង ☎️ ០៩៧ ៩៧៩៧ ៨៣៩
ថ្ងៃទី ៖ 06-01-2026, ដោយ​​ Heach | 40 Views

   ព័ត៍មានទាំងអស់
1
2
3
4
5
...
  ផ្សព្វផ្សាយពាណិជ្ជកម្ម
Tel : 012 22 18 19 | E-mail: info@btn-news.com
BTN-news.com © 2018 | All rights reserved, Povered by BTN.
If you want to advertise on our website, Please contact us by phone number above.
btn-news.com