នាយកដ្ឋានកិច្ចការហាឡាលមានភារកិច្ចដូចខាងក្រោម៖
- សហការស្រាវជ្រាវ រៀបចំ និងកសាងគោលនយោបាយនិងផែនការយុទ្ធសាស្រ្តការពារការផ្តល់ សេវាកម្ម ការផលិត និងការវេចខ្ចប់ដែលប្រើប្រាស់វិញ្ញាបនបត្រ សញ្ញា ឬស្លាកហាឡាល
- ចូលរួមរៀបចំ ចុះបញ្ជីផលិតផលហាឡាល និងអនុវត្តការងារវិញ្ញាបនបត្រកម្ម
- ជំរុញការរៀបចំទំនើបកម្មប្រព័ន្ធគ្រប់គ្រងកិច្ចការហាឡាលតាមទម្រង់ឌីជីថល
- ចូលរួមអង្កេតនិងស្នើវិធានការអនុវត្តច្បាប់ចំពោះការបំពានលក្ខខណ្ឌវាយតម្លៃបច្ចេកទេសស្តង់ដា ការប្រើប្រាស់វិញ្ញាបនបត្រ សញ្ញា ឬស្លាកហាឡាលដែលមិនសមស្រប ឬហួសសុពលភាពលើ ផលិតផលទំនិញនិងសេវា
- ចូលរួមសិក្សាស្រាវជ្រាវនិងធ្វើទំនាក់ទំនងជាមួយស្ថាប័ន សហគមន៍ពាក់ព័ន្ធនឹងកិច្ចការហាឡាល
- ចូលរួមជំរុញចលនាគាំទ្រនិងលើកកម្ពស់ការយល់ដឹងអំពីកិច្ចការហាឡាល ជូនភាគីពាក់ព័ន្ធ
- ធ្វើជាលេខាធិការដ្ឋានរបស់គណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា
- គ្រប់គ្រងការងាររដ្ឋបាល ធនធានមនុស្ស និងហិរញ្ញវត្ថុរបស់នាយកដ្ឋាន ក្នុងក្របខ័ណ្ឌនៃការអនុវត្ត ភារកិច្ច
- ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់នាយកដ្ឋាន ប្រចាំខែ ត្រីមាស ឆមាស នព្វមាស និង ប្រចាំឆ្នាំជូនថ្នាក់ដឹកនាំ
អនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ពីអគ្គនាយក ឬអគ្គនាយករងទទួលបន្ទុក។