| BY | Heach | / | 08-01-2026 | / | 59 |
តួនាទីភារកិច្ចរបស់នាយកដ្ឋាននាំចេញនាំចូល នៃក្រសួងពាណិជ្ជកម្ម
នាយកដ្ឋាននាំចេញ នាំចូលមានភារកិច្ចដូចខាងក្រោម៖
-
សហការស្រាវជ្រាវរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្ត្រផ្តល់សេវាពាណិជ្ជកម្មសម្រាប់ សម្រួលដល់ការនាំចេញ នាំចូល
-
គ្រប់គ្រងនិងអភិវឌ្ឍប្រព័ន្ធស្វ័យប្រវត្តកម្មវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញនិងតភ្ជាប់ជាមួយ ប្រព័ន្ធបញ្ជរតែមួយជាតិ និងបញ្ជរតែមួយអាស៊ាន ព្រមទាំងប្រទេសជាដៃគូផ្សេងទៀត
-
ចូលរួមចរចាអំពីវិធានដើមកំណើតទំនិញ ក្រោមក្របខ័ណ្ឌប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនិងតំបន់ ពាណិជ្ជកម្មសេរីនានា ព្រមទាំងចូលរួមប្រជុំពាក់ព័ន្ធនឹងប្រព័ន្ធបញ្ជរតែមួយជាតិ និងប្រព័ន្ធបញ្ជារ តែមួយអាស៊ាន
-
គ្រប់គ្រងនិងផ្តល់អាជ្ញាបណ្ណនាំចេញនាំចូល លើទំនិញដែលស្ថិតក្នុងបញ្ជីទំនិញហាមឃាត់និងទំនិញ ជាប់កម្រិតកំណត់ ដោយផ្អែកតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន និងវិញ្ញាបនបត្រនាំចេញ នាំចូល ត្បូងពេជ្រមិនទាន់កែច្នៃនិងកែច្នៃរួច ក្រោមគម្រោងគីមប័រលើប្រូរសស តាមប្រព័ន្ធបញ្ជរតែមួយជាតិ ព្រមទាំងទទួលបន្ទុកជាអង្គភាពសម្របសម្រួលក្នុងនាមកម្ពុជាជាសមាជិកនៃអង្គការគឹមប័រលើប្រូសេស
-
គ្រប់គ្រងនិងផ្តល់វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ ក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនិង ក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម
-
គ្រប់គ្រងនិងផ្តល់លិខិតអនុញ្ញាត ឬលិខិតជូនដំណឹងសម្រាប់ទំនិញឆ្លងកាត់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន ដោយផ្អែកតាមច្បាប់
-
ចុះបញ្ជីក្រុមហ៊ុននាំចេញ នាំចូល និងរោងចក្រចុះកិច្ចសន្យាជួលផលិតបន្តសម្រាប់នាំចេញ ក្រោម ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម
-
គ្រប់គ្រងនិងផ្តល់នីតិសម្បទាដល់អ្នកនាំចេញ ដែលមានការទទួលស្គាល់ក្នុងការបញ្ជាក់រដើមកំណើត ទំនិញដោយខ្លួនឯង
-
គ្រប់គ្រងនឹងអនុញ្ញាតលើសំណើសុំប្រើស្លាកសញ្ញាសម្គាល់ដើមកំណើតទំនិញ សម្រាប់ទំនិញនាំចេញ ទៅក្រៅប្រទេស
-
គ្រប់គ្រងការនាំចូលផ្ទាំងក្រណាត់ចាក់ និងវត្ថុធាតុដើមសម្រាប់ផលិតបម្រើឱ្យការនាំចេញ
-
ពិនិត្យនិងផ្ទៀងផ្ទាត់លើឯកសារសំអាងដើមកំណើតទំនិញ តាមការចាំបាច់ឬតាមការស្នើសុំពី អាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសនាំចូល
-
អនុវត្តកិច្ចសហប្រតិបត្តិការជាតិនិងអន្តរជាតិ លើការចុះពិនិត្យនិងផ្ទៀងផ្ទាត់ដល់ទីតាំងផលិតកម្ម ក្នុងក្របខ័ណ្ឌការផ្ទៀងផ្ទាត់ដែលអនុញ្ញាតក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ពាណិជ្ជកម្មនានា ឬប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ឬកិច្ចព្រមព្រៀង
-
រៀបចំនីតិវីធីនិងលិខិតបទដ្ឋានគតិយុត្ត សម្រាប់អនុវត្តវិធានដើមកំណើតទំនិញ ក្រោមប្រព័ន្ធ អនុគ្រោះពាណិជ្ជកម្ម និងក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម
-
គ្រប់គ្រងនិងត្រួតពិនិត្យកិច្ចការបច្ចេកទេសក្នុងការចេញវិញ្ញាបនបត្របញ្ជាក់រដើមកំណើតទំនិញ របស់មន្ទីរពាណិជ្ជកម្មរាជធានី ខេត្ត
-
សហការបណ្តុះបណ្តាល គ្រប់គ្រង និងចុះបញ្ជីឈ្មោះអ្នកតំណាងស្របច្បាប់សម្រាប់ស្នើសុំឯកសារ នាំចេញ នាំចូល
-
សហការរៀបចំវគ្គបណ្តុះបណ្តាលនិងសិក្ខាសាលាផ្សព្វផ្សាយវិធានដើមកំណើតទំនិញក្រោម ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ឬកិច្ចព្រមព្រៀងពាណិជ្ជកម្មនានា
-
គ្រប់គ្រងការងាររដ្ឋបាល ធនធានមនុស្ស និងហិរញ្ញវត្ថុរបស់នាយកដ្ឋាន ក្នុងក្របខ័ណ្ឌនៃការអនុវត្ត ភារកិច្ច
-
ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់នាយកដ្ឋាន ប្រចាំខែ ត្រីមាស ឆមាស នព្វមាស និង ប្រចាំឆ្នាំជូនថ្នាក់ដឹកនាំ
-
អនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ពីអគ្គនាយក ឬអគ្គនាយករងទទួលបន្ទុក។
|