នាយកដ្ឋានកិច្ចការប្រកួតប្រជែងមានភារកិច្ចដូចខាងក្រោម៖
-
ស្រាវជ្រាវ រៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្ត្រប្រកួតប្រជែង
-
ធ្វើទំនាក់ទំនងជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធនឹងកិច្ចការប្រកួតប្រជែង ទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ
-
រៀបចំសំណើ ទទួល និងអនុវត្តគម្រោងកម្មវិធីជំនួយផ្នែកប្រកួតប្រជែង
-
វិភាគវាយតម្លៃផលប៉ះពាល់ការប្រកួតប្រជែងលើទីផ្សារ
-
ទទួលពាក្យបណ្តឹង ពិនិត្យ និងដោះស្រាយបណ្ដឹងពីក្រសួង ស្ថាប័ន និងបុគ្គលពាក់ព័ន្ធ ដើម្បីចាត់ វិធានការតាមនីតិវិធី
-
ស៊ើបអង្កេតនិងស្នើវិធានការអនុវត្តច្បាប់ ចំពោះសកម្មភាព ឬការព្រមព្រៀងទាំងឡាយណាដែល ត្រូវហាមឃាត់ឬមានការរារាំង រឹតត្បិត ឬបង្ខូចដល់ការប្រកួតប្រជែង
-
វិភាគលើសំណើនៃការរួមបញ្ចូលគ្នានៃធុរកិច្ចពីបុគ្គលស្នើសុំ អំពីផលប៉ះពាល់ដែលអាចមានកម្មវត្ថុ ឬអានុភាពរារាំង រឹតត្បិត ឬបង្ខូចដល់ការប្រកួតប្រជែងគួរឱ្យកត់សម្គាល់នៅក្នុងទីផ្សារនិងរៀបចំ សេចក្តីសន្និដ្ឋាននៃការវិភាគ
-
តាមដាន ត្រួតពិនិត្យ និងគ្រប់គ្រងការធ្វើធុរកិច្ចទីផ្សារពហុកម្រិត ព្រមទាំងចាត់វិធានការចំពោះ ការធ្វើធុរកិច្ចទីផ្សារពហុកម្រិតមិនសុចរិត
-
ជាចំណុចទំនាក់ទំនងជាមួយគណៈកម្មការប្រកួតប្រជែងអាស៊ាន និងដៃគូអភិវឌ្ឍនានា
-
ជាសេនាធិការនៃគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា
-
គ្រប់គ្រងការងាររដ្ឋបាល ធនធានមនុស្ស និងហិរញ្ញវត្ថុរបស់នាយកដ្ឋាន ក្នុងក្របខ័ណ្ឌនៃការអនុវត្ត ភារកិច្ច
-
ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់នាយកដ្ឋាន ប្រចាំខែ ត្រីមាស ឆមាស នព្វមាស និង ប្រចាំឆ្នាំជូនថ្នាក់ដឹកនាំ
-
អនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ពីអគ្គនាយក ឬអគ្គនាយករងទទួលបន្ទុក។