| BY | admin | / | 07-01-2026 | / | 137 |
ករណី ឆបោក (លក់ថ្នាំពេទ្យ)
បាត់ដំបង ៖នៅថ្ងៃទី ០៥-០១-២០២៦ វេលាម៉ោង ១៦.០៤ នាទី
ប៉ុស្តិ៍នគរបាលរដ្ឋបាលតាម៉ឺន បានទទួលបណ្ដឹងពីឈ្មោះ
ស្រី សាវៀន ភេទប្រុស អាយុ៤៦ឆ្នាំ
មានទីលំនៅភូមិអង់ជើង ឃុំតាម៉ឺន ស្រុកថ្មគោល
បានប្ដឹងរាយការណ៍ថា នៅចំណុចភូមិអង់ជើង ឃុំតាម៉ឺន មានករណី ឆបោក មួយកើតឡើង បង្កដោយជនសង្ស័យចំនួនពីរនាក់
បានធ្វើសកម្មភាពដើរផ្សព្វផ្សាយលក់ថ្នាំពេទ្យ ដោយនិយាយលួងលោម ម្ដាយខ្លួន ដោយនិយាយអះអាងថា ថ្នាំនេះពូកែ ព្យាបាលជំងឺជាគ្រប់ប្រភេទ បើទិញនាំដើរលេងក្រៅប្រទេសទៀតផង។
១.ជនរងគ្រោះឈ្មោះ អ៊ុល អួម ភេទស្រី អាយុ៦៩ឆ្នាំ មានទីលំនៅភូមិអង់ជើង ឃុំតាម៉ឺន ស្រុកថ្មគោល។
២.ជនរងគ្រោះឈ្មោះ ម៉ៃ វៀង ភេទស្រី អាយុ៧០ឆ្នាំ មានទីលំនៅភូមិអង់ជើង ឃុំតាម៉ឺន ស្រុកថ្មគោល។
ក្នុងហេតុការណ៍នេះមានការបាត់បង់ដូចជា ៖
-ប្រាក់ខ្មែរចំនួន ៧.២២០.០០០៛ (ប្រាំពីរលានម្ភៃពីម៉ឺន)រៀល
បន្ទាប់ពីបានទទួលបណ្ដឹង កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលតាម៉ឺន បានចុះទៅដល់កន្លែងកើតហេតុទាន់ពេលវេលា និងនាំខ្លួនជនសង្ស័យចំនួនពីរនាក់៖
១.ឈ្មោះ ឈឿយ មុំ ភេទស្រី អាយុ៥៧ឆ្នាំ មានទីលំនៅភូមិបឹងសង្កែ ឃុំឃ្លាំងមាស ស្រុកបវេល,
២.ឈ្មោះ បៃ រ៉ាលីឡូ ភេទប្រុស អាយុ២០ឆ្នាំ (អ្នកស្រុកភូមិជាមួយគ្នា)
យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកថ្មគោល ។
ព្រមទាំងសម្ភារៈដែលដកហូតរួមមាន៖
-កាហ្វេ ០៣ ប្រអប់
-ថ្នាំពេទ្យ ០៦ ប្រអប់ និង ០៩ កំប៉ុង ។
ក្រោយពីធ្វេីការសាកសួរ ជនសង្ស័យបានឆ្លេីយសារភាពថា ខ្លួនជាបុគ្គលិកធ្វើការឲ្យក្រុមហ៊ុន (យុនីស៉ីធី)
និងបានយកថ្នាំពេទ្យពីក្រុមហ៊ុន យកមកដើរលក់ ហើយនិយាយលួងលោមគេឲ្យទិញ ដោយអះអាងថា ជាពីជំងឺគ្រប់ប្រភេទ ពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។
|