នាយកដ្ឋានកិច្ចការបច្ចេកទេស និងមន្ទីរពិសោធន៍មានភារកិច្ចដូចខាងក្រោម៖
-
ចូលរួមសហការរៀបចំសេចក្តីព្រាងបទប្បញ្ញត្តិនិងបទដ្ឋានបច្ចេកទេស ពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាពផលិតផល
-
រៀបចំ កសាងកម្មវិធីអង្កេតក្នុងក្របខ័ណ្ឌគុណភាព សុវត្ថិភាពផលិតផល ទំនិញ និងសេវាកិច្ចការពារ អ្នកប្រើប្រាស់ និងបង្ក្រាបការក្លែងបន្លំ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ
-
ធ្វើប្រតិវេទន៍ជាមុន ចុះបញ្ជីនិងធ្វើវិញ្ញាបនបត្រលើទំនិញដែលប៉ះពាល់ដល់សុខភាព និងសុវត្ថិភាព អ្នកប្រើប្រាស់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
-
ចូលរួមកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នជាតិនិងអន្តរជាតិ ពាក់ព័ន្ធនឹងកិច្ចការត្រួតពិនិត្យគុណភាព សុវត្ថិភាពផលិតផល
-
ទទួល និងផ្តល់ព័ត៌មាន ពាក់ព័ន្ធវិធានការផ្នែកសុវត្ថិភាពម្ហូបអាហារ
-
ចូលរួមកសាងកម្រងព័ត៌មាននៃហានិភ័យ សម្រាប់ការសិក្សាវាយតម្លៃហានិភ័យនៃផលិតផល
-
ប្រមូលផ្តុំ ចងក្រង គ្រប់គ្រង និងរក្សាឯកសារវិទ្យាសាស្ត្របច្ចេកទេសដែលពាក់ព័ន្ធទៅនឹងគុណភាព សុវត្ថិភាពផលិតផល និងផលិតផលជីវបច្ចេកវិទ្យា
-
ជាចំណុចទំនាក់ទំនងថ្នាក់ជាតិ ពាក់ព័ន្ធទៅនឹងប្រព័ន្ធផ្តល់ព័ត៌មានរហ័សអាស៊ានស្តីពីផលិតផល ម្ហូបអាហារ និងចំណីសត្វនិងចូលរួមក្នុងក្រុមការងារអាស៊ានដែលពាក់ព័ន្ធនឹងគណៈកម្មាធិការ អាស៊ានស្តីពីការពិគ្រោះយោបល់លើកិច្ចការស្តង់ដានិងគុណភាព
-
គ្រប់គ្រងមន្ទីរពិសោធន៍របស់ក្រសួងពាណិជ្ជកម្ម
-
រៀបចំនិងកសាងគោលនយោបាយ ផែនការយុទ្ធសាស្ត្រ ដើម្បីពង្រឹងនិងធានាការអនុវត្តការងារ ឱ្យទទួលបានប្រសិទ្ធភាពទាំងផ្នែកគ្រប់គ្រង និងផ្នែកបច្ចេកទេស
-
រៀបចំកសាង និងអនុវត្តប្រព័ន្ធគ្រប់គ្រងមន្ទីរពិសោធន៍ តាមស្តង់ដាអន្តរជាតិ ISO/IEC 17025
-
ទទួលវិភាគគុណភាព សុវត្ថិភាព ផលិតផលទំនិញ ស្របតាមវិធីសាស្ត្រ ដែលមានសុពលភាពជាក់លាក់
-
ផ្តល់សេវាសម្រាប់ការធ្វើតេស្តបញ្ជាក់ភាពអនុលោម តាមយថាប្រភេទម្ហូបអាហារ តាមការស្នើសុំ សម្រាប់ការនាំចេញ ឬនាំចូល
-
ផ្តល់ការគាំទ្រកិច្ចការបច្ចេកទេស ដល់មន្ទីរពិសោធន៍ខ្នាតតូច និងមន្ទីរពិសោធន៍ចល័ត
-
សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនឹងគុណភាពសុវត្ថិភាពម្ហូបអាហារ ដើម្បីទទួលវិភាគលើ សំណាកគំរូ តាមប៉ារ៉ាម៉ែត្រជាក់លាក់
-
សហការជាមួយស្ថាប័នជាតិនិងអន្តរជាតិ ដើម្បីពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ តាមការតម្រូវទីផ្សារ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម
-
ផ្តល់មតិលើកិច្ចការច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ
-
កសាងព្រឹត្តិបត្រព័ត៌មាន និងគ្រប់គ្រងគេហទំព័ររបស់អគ្គនាយកដ្ឋាន
-
គ្រប់គ្រងការងាររដ្ឋបាល ធនធានមនុស្ស និងហិរញ្ញវត្ថុរបស់នាយកដ្ឋាន ក្នុងក្របខ័ណ្ឌនៃការអនុវត្ត ភារកិច្ច
-
ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់នាយកដ្ឋាន ប្រចាំខែ ត្រីមាស ឆមាស នព្វមាស និង ប្រចាំឆ្នាំជូនថ្នាក់ដឹកនាំ
-
អនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ពីអគ្គនាយក ឬអគ្គនាយករងទទួលបន្ទុក។