| BY | admin | / | 06-01-2026 | / | 184 |
តើអ្វីខ្លះដែលជាតួនាទីភារៈកិច្ចថ្មីរបស់ នាយកដ្ឋានឱសថ និង គ្រឿងសម្អាង របស់ក្រសួងសុខាភិបាល
រាជធានីភ្នំពេញ៖
យោងអនុក្រិត្យលេខ ២៣៩ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា បានកែសម្រួលមុខងារខ្លះរបស់នាយកដ្ឋានឱសថ និង គ្រឿងសម្អាង នៃក្រសួងសុខាភិបាល បានបែងចែកភារៈកិច្ចសម្រាប់នាយកដ្ឋាននេះដូចខាងក្រោម
នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យនិងគ្រឿងសម្អាង មានភារៈកិច្ចដូចខាងក្រោម៖
- ពង្រឹងកិច្ចការនិយ័តកម្ម ការធានាគុណភាព ការផ្តល់អាជ្ញាបណ្ណ និងវិញ្ញាបនបត្រពាក់ព័ន្ធនឹង ផលិតផលឱសថ ជីវផលិតផល ឧបករណ៍បរិក្ខារពេទ្យ ប្រតិករ តេស្តសម្រាប់ធ្វើរោគវិនិច្ឆ័យ ផលិតផលប្រើប្រាស់ក្នុងគេហដ្ឋានទាក់ទងនឹងសុខភាព ផលិតផលបំប៉ននិងជំនួយសុខភាព ចំណីអាហារ គ្រឿងសម្អាង និងផលិតផលចំណីអាហារដែលមានហានិភ័យខ្ពស់ ផលិតផលសម្រាប់ ចិញ្ចឹមទារកនិងកុមារ ផលិតផលប្រហាក់ប្រហែល ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព
- រៀបចំនិងអនុវត្តគោលនយោបាយជាតិ ផែនការយុទ្ធសាស្ត្រស្តីពីការងារផលិតផលឱសថ ជីវផលិតផល ឧបករណ៍បរិក្ខារពេទ្យ ប្រតិករ តេស្តសម្រាប់ធ្វើរោគវិនិច្ឆ័យ ផលិតផលប្រើប្រាស់ ក្នុងគេហដ្ឋានទាក់ទងនឹងសុខភាព ផលិតផលបំប៉ននិងជំនួយសុខភាព ចំណីអាហារ និងគ្រឿងសម្អាង
- រៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់ការគ្រប់គ្រង ការត្រួតពិនិត្យ ការផលិត ការចែកចាយ លក់ ស្តុកទុក ដឹកជញ្ជូន និងប្រើប្រាស់ផលិតផលឱសថ ជីវផលិតផល ឧបករណ៍បរិក្ខារពេទ្យ ប្រតិករ តេស្តសម្រាប់ធ្វើរោគវិនិច្ឆ័យ ផលិតផលប្រើប្រាស់ក្នុងគេហដ្ឋានទាក់ទងនឹងសុខភាព បំប៉ននិងជំនួយសុខភាព ចំណីអាហារ និងគ្រឿងសម្អាង ផលិតផល
- បង្កើតយន្តការសម្របសម្រួលកិច្ចសហប្រតិបត្តិការជាមួយបណ្តាអាជ្ញាធរពាក់ព័ន្ធ ដើម្បីប្រយុទ្ធ ប្រឆាំងនឹងផលិតផលឱសថក្លែងបន្លំនិងអន់គុណភាព
- ពង្រឹងការងារគ្រប់គ្រងគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពឱសថ ចំណីអាហារ បរិក្ខារពេទ្យ និង គ្រឿងសម្អាង ដោយសហការជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍជាតិនិងអន្តរជាតិ
- បង្កើតប្រព័ន្ធព័ត៌មានសុវត្ថិភាពឱសថ ឬហ្វាម៉ាកូវិធីឡែន ប្រមូលនិងវិភាគទិន្នន័យប្រតិកម្មរំខាន ការតាមដាន ការដាក់លក់លើទីផ្សារ និងដោះស្រាយបញ្ហានានាពាក់ព័ន្ធនឹងសុវត្ថិភាពផលិតផល ឱសថ ជីវផលិតផល ឧបករណ៍បរិក្ខារពេទ្យ ប្រតិករ តេស្តសម្រាប់ធ្វើរោគវិនិច្ឆ័យ ផលិតផលប្រើប្រាស់ ក្នុងគេហដ្ឋានទាក់ទងនឹងសុខភាព ផលិតផលបំប៉ននិងជំនួយសុខភាព ចំណីអាហារ និងគ្រឿងសម្អាង
- រៀបចំគម្រោងផែនការពីតម្រូវការចាំបាច់ប្រើប្រាស់និងផ្តល់ការអនុញ្ញាតឱ្យនាំចូលនូវជំនួយ ផលិតផលឱសថ ជីវផលិតផល ឧបករណ៍បរិក្ខារពេទ្យ និងតេស្តសម្រាប់ធ្វើរោគវិនិច្ឆ័យសម្រាប់ អង្គភាពសាធារណៈ និងដៃគូពាក់ព័ន្ធនានា
- បង្កើតក្របខ័ណ្ឌច្បាប់ ដើម្បីធានានូវការសិក្សា គ្លីនិកនៃឱសថ ឧបករណ៍បរិក្ខារពេទ្យ និងឱសថ បូរាណអនុលោមទៅតាមស្តង់ដាដែលបានកំណត់
- លើកកម្ពស់ការប្រើប្រាស់សមស្រប ផលិតផលឱសថ ជីវផលិតផល ឧបករណ៍បរិក្ខារពេទ្យ ប្រតិករ តេស្តសម្រាប់ធ្វើរោគវិនិច្ឆ័យ ធ្វើបច្ចុប្បន្នកម្មបញ្ជីឱសថសារវន្តនិងរូបមន្តឱសថជាតិកម្ពុជា
- បង្កើតយន្តការគ្រប់គ្រង តាមដាន និងផ្តល់ការអនុញ្ញាតឱ្យធ្វើការផ្សព្វផ្សាយពាណិជ្ជកម្ម និង ការផ្សព្វផ្សាយផលិតផលឱសថ ជីវផលិតផល ឧបករណ៍បរិក្ខារពេទ្យ ប្រតិករ តេស្តសម្រាប់ធ្វើ រោគវិនិច្ឆ័យ ផលិតផលប្រើប្រាស់ក្នុងគេហដ្ឋានទាក់ទងនឹងសុខភាព ផលិតផលបំប៉ននិងជំនួយ សុខភាព ចំណីអាហារ និងគ្រឿងសម្អាង
- រៀបចំនីតិវិធីប្រតិបត្តិស្តង់ដាអន្តរជាតិសម្រាប់ការអង្កេត និងឆ្លើយតបដើម្បីដោះស្រាយ ការពារ ទប់ស្កាត់ និងកាត់បន្ថយហានិភ័យដែលកើតឡើងដោយការផ្ទុះរាតត្បាតនៃជំងឺដែលបណ្តាលមកពី ការពុលចំណីអាហារ
- សិក្សាស្រាវជ្រាវ តាមដាន ត្រួតពិនិត្យ និងប្រយុទ្ធប្រឆាំងភាពស៊ាំនឹងឱសថប្រឆាំងមេរោគលើ ផលិតផលឱសថ ជីវផលិតផល និងចំណីអាហារ
- ត្រួតពិនិត្យ គ្រប់គ្រងអនាម័យនិងសុវត្ថិភាពចំណីអាហារ និងអធិការកិច្ចលើស្ថានភាពសុខភាព អនាម័យ និងភាពគ្មានចម្លងមេរោគនៃម្ហូបអាហារនិងធុរកិច្ចម្ហូបអាហារ
- អនុវត្តកម្មវិធីផ្តល់ការបញ្ជាក់ផ្លូវការនិងផ្តល់វិញ្ញាបនបត្រអនុលោមភាពតាមបទប្បញ្ញត្តិអនាម័យ
- និងការសម្អាតសម្លាប់មេរោគសម្រាប់ធុរកិច្ចចំណីអាហារ
- សម្របសម្រួលការងារអាស៊ានពាក់ព័ន្ធនឹងផលិតផលឱសថ ជីវផលិតផល ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង
- គ្រប់គ្រងការងាររដ្ឋបាល ធនធានមនុស្ស និងហិរញ្ញវត្ថុរបស់នាយកដ្ឋានក្នុងក្របខ័ណ្ឌនៃការអនុវត្ត ការកិច្ច
- ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់នាយកដ្ឋានប្រចាំខែ ត្រីមាស ឆមាស នព្វមាស និង ប្រចាំឆ្នាំជូនថ្នាក់ដឹកនាំ
- អនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ពីអគ្គនាយក ឬអគ្គនាយករងទទួលបន្ទុក។
មានមតិមួយចំនួនបានលើកឡើងថា តើនាយកដ្ឋាននេះដឹកនាំដោយអ្នកណា?
ហើយបានធ្វើអ្វីខ្លះហើយ?
តើពេលមានបញ្ហាគេត្រូវរាយការណ៍ទៅអ្នកណា?
|