នាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់មានភារកិច្ចដូចខាងក្រោម៖
-
ស្រាវជ្រាវ រៀបចំ និងកសាងគោលនយោបាយនិងផែនការយុទ្ធសាស្រ្តការពារអ្នកប្រើប្រាស់
-
ដឹកនាំ ត្រួតពិនិត្យផលិតផលទំនិញ និងសេវាក្នុងដំណាក់កាលធ្វើចរាចរណ៍លើទីផ្សារនិងព្រឹត្តិការណ៍ ផ្សេងៗ សម្រាប់កិច្ចការអង្កេតចាំបាច់
-
តាមដាន ស្រាវជ្រាវ និងចាត់វិធានការចំពោះការផ្សាយពាណិជ្ជកម្មគ្រប់ទម្រង់ លើផលិតផលទំនិញ និងសេវាគ្រប់ប្រភេទដែលមានលក្ខណៈភូតកុហក ពង្វាងការពិត ក្លែងបន្លំឬធ្វើឱ្យអ្នកប្រើប្រាស់ មានការភ័ន្តច្រឡំអំពីគុណភាព សុវត្ថិភាព និងផលប្រយោជន៍ផ្សេងៗ
-
ទទួលពាក្យបណ្តឹង ពិនិត្យ និងដោះស្រាយបណ្ដឹងពីក្រសួង ស្ថាប័ន និងបុគ្គលពាក់ព័ន្ធ ក្នុងក្របខ័ណ្ឌ ការពារអ្នកប្រើប្រាស់ ដើម្បីចាត់វិធានការតាមនីតិវិធី
-
រៀបចំ កសាង និងចូលរួមអនុវត្តកម្មវិធីផ្សព្វផ្សាយ ផ្តល់ព័ត៌មាន អប់រំ និងលើកកម្ពស់ការយល់ដឹង ជូនអ្នកប្រើប្រាស់និងភាគីពាក់ព័ន្ធ
-
សហប្រតិបត្តិការទាំងក្នុងក្របខ័ណ្ឌជាតិនិងអន្តរជាតិ ក្នុងវិស័យការពារអ្នកប្រើប្រាស់
-
ធ្វើជាចំណុចទំនាក់ទំនងក្នុងគណៈកម្មការការពារអ្នកប្រើប្រាស់អាស៊ាន និងដៃគូអភិវឌ្ឍនានា
-
ធ្វើជាសេនាធិការនៃលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់
-
គ្រប់គ្រងការងាររដ្ឋបាល ធនធានមនុស្ស និងហិរញ្ញវត្ថុរបស់នាយកដ្ឋាន ក្នុងក្របខ័ណ្ឌនៃការអនុវត្ត ភារកិច្ច
-
ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់នាយកដ្ឋាន ប្រចាំខែ ត្រីមាស ឆមាស នព្វមាស និង ប្រចាំឆ្នាំជូនថ្នាក់ដឹកនាំ
-
អនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ពីអគ្គនាយក ឬអគ្គនាយករងទទួលបន្ទុក។