ចំពោះសារធាតុគីមីហាមឃាត់មានដូចជា បារត(Mercury) អ៊ីដ្រូគីណូន (Hydroquinone) ឱសថប្រឆាំងនឹងការរលាកដូចជា Aspirin, Dexamethasone, Betamethasone ហើយសារធាតុគីមីមួយចំនួនទៀត ត្រូវប្រើប្រាស់មានកម្រិតកំណត់ ដូចជា Tranexamic Acid អាល់កុល មេតាណុលជាដើម។
ផលប៉ះពាល់នៃការប្រើប្រាស់ឡេលាយដែលគ្មានបទដ្ឋានបច្ចេកទេសមានជាអាទិ៍ មហារីកស្បែក ជំងឺសើស្បែក ឡើងស្នាមប្រេះលើស្បែក អាឡែស៊ីស្បែក ភាពសុំានឹងឱសថអង់ទីប៊ីយ៉ូទិក និងមេរោគផ្សិត។ល។
ដោយអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថតម្រូវឱ្យរាល់ការចរចរផលិតផលគ្រឿងសម្អាងគ្រប់ប្រភេទ ត្រូវមានលេខប្រវេទន៍ទទួលស្គាល់ពីក្រសួងសុខាភិបាល។ ដូច្នេះ មុននឹងទិញផលិតផលគ្រឿងសម្អាងគ្រប់ប្រភេទ សូមអ្នកប្រើប្រាស់ពិនិត្យមើលលតាបត្រប្រវេទន៍ ដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រប្រវេទន៍ត្រឹមត្រូវគឺមាន២ផ្នែក ១-ផ្នែកខាងលើមានឈ្មោះគ្រឹះស្ថានអាហរ័ណ នីហរ័ណ និង២-ផ្នែកខាងក្រោមមានលេខប្រវេទន៍ ដូចមានគំរូបភ្ជាប់មកជាមួយ។
ដើម្បីចៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬឈានដល់បាត់បង់អាយុជីវិត សូមអ្នកប្រើប្រាស់ទាំងអស់ត្រូវបញ្ឈប់រាល់ការប្រើប្រាស់ឡេលាយគ្មានបទដ្ឋានបច្ចេកទេស ឬគ្មានប្រភពច្បាស់លាស់ ព្រោះផលិតផលទាំងនោះពុំអាចធានាបាននូវគុណភាព សុវត្ថិភាព និងអនាម័យស្របតាមបទដ្ឋានបច្ចេកទេសនោះឡើយ។