| BY | Heach | / | 06-01-2026 | / | 41 |
បងប្អូនដែលមានបញ្ហា ត្រចៀក–ច្រមុះ–បំពង់ក និងភ្នែកឡើងបាយ ទទួលការពិនិត្យ និងវះកាត់ដោយឥតគិតថ្លៃ
ដោយវេជ្ជបណ្ឌិតជំនាញ មកពីសហរដ្ឋអាមេរិក
និងវេជ្ជបណ្ឌិតខ្មែរ**
មន្ទីរពេទ្យបង្អែកខេត្តរតនគិរី
សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា៖
មន្ទីរពេទ្យបង្អែកខេត្តរតនគិរី
បានសហការជាមួយ មជ្ឈមណ្ឌលជាតិស្តារលទ្ធភាពពលកម្ម គៀនឃ្លាំង
រៀបចំផ្តល់សេវា ពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ សម្រាប់បងប្អូនដែលមានបញ្ហា៖
👉 ជំងឺ ត្រចៀក
👉 ជំងឺ ច្រមុះ
👉 ជំងឺ បំពង់ក
👉 និង វះកាត់ជំងឺភ្នែកឡើងបាយ
ការពិនិត្យ និងវះកាត់ នឹងអនុវត្តដោយ
👨⚕️ វេជ្ជបណ្ឌិតជំនាញមកពី សហរដ្ឋអាមេរិក
និង 👩⚕️ វេជ្ជបណ្ឌិតជំនាញជនជាតិខ្មែរ
ដើម្បីធានាបាននូវគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។
📅 រយៈពេលអនុវត្ត
ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៦
⏰ ពេលវេលាទទួលពិនិត្យ និងព្យាបាល
ពេលព្រឹក៖ ម៉ោង ០៨:០០ – ១១:៣០
ពេលរសៀល៖ ម៉ោង ១៤:០០ – ១៧:០០
📄 សូមយកឯកសារភ្ជាប់ (បើមាន)
ប័ណ្ណ ប.ស.ស
ប័ណ្ណមូលនិធិសមធម៌
ប័ណ្ណសុខភាព
📍 បងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពដូចបានរៀបរាប់ខាងលើ
សូមអញ្ជើញមកទទួលការពិនិត្យ និងព្យាបាល
ដោយឥតគិតថ្លៃ តាមថ្ងៃ និងម៉ោងខាងលើ
នៅ មន្ទីរពេទ្យបង្អែកខេត្តរតនគិរី។
📞 ព័ត៌មានបន្ថែម សូមទាក់ទង
វេជ្ជ. ម៉ុច គឹមហុង
☎️ ០៩៧ ៩៧៩៧ ៨៣៩
|