BY | Heach | / | 11-04-2025 | / | 166 |
ស្រាក្លែងក្លាយ ជាច្រើនប្រភេទ និង ឧបករណ៍វិចខ្ចប់ស្រាត្រូវបានសម្ថកិច្ចចុះបង្រ្កាបមុខចូលឆ្នាំខ្មែរនេះ
រាជធានីភ្នំពេញ៖យោងតាមហ្វេសប៊ុកផ្លូវការរបស់អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ហៅកាត់ថា កបប បានអោយដឹងថា
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ មន្រ្តីជំនាញ សាខា ក.ប.ប. រាជធានីភ្នំពេញ សហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរាជធានីភ្នំពេញ និងក្រោមការដឹកនាំ សម្របសម្រួល ដោយលោកស្រី ស៊ូ សុជាតា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ និងឆែកឆេរទីតាំងផលិតស្រាក្លែងក្លាយ ស្ថិតនៅឃ្លាំងគ្មានលេខ ផ្លូវបេតុង សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្រោយពីការត្រួតពិនិត្យបានរកឃើញមានផលិតផលស្រាក្លែងក្លាយ ជាច្រើនប្រភេទ រួមឧបករណ៍ សម្ភារៈ ស្រា សម្រាប់លាយ និងសំបកដប កេសទទេ សម្រាប់ច្រកចូលទៅតាមប្រភេទដបស្រា មានម៉ាកល្បី របស់ក្រុមហ៊ុននានា ដែលរួមាន ស្រាសម្រាប់លាយ២៨៩កេស ស្មើនឹង ៣៣៩៦ដប ស្រាក្លែងក្លាយ ចំនួន ៨០កេស ស្មើនឹង ៩១៦ដប ឧបរកណ៍កែច្នៃ សំបកដប និងកេសទទេ មួយចំនួនទៀត។
ផេកផ្លូវការនេះបានបន្តទៀតថា
វត្ថុតាងស្រា ក្លែងក្លាយទាំងនោះ ត្រូវបានលោកស្រីព្រះរាជអាជ្ញារង អនុញ្ញាតឱ្យធ្វើការដកហូតយកទៅរក្សាទុកជាបណ្តោះអាសន្ននៅអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីចាត់វិធានការតាមនីតិវិធីបន្ត ដោយឡែកសំបកដប និងកេសទទេ បានរក្សាទុកនៅទីតាំងដដែល ហើយត្រូវបានឃ្លុំបេសៀលបិទទីតាំងជាបណ្តោះអាសន្ន។
អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម សូមអំពាវនាវដល់បុគ្គលដែលប្រព្រឹត្ត សូមផ្អាកសកម្មភាពបែបនេះជាបន្ទាន់ ជៀសវាងនូវការទទួលទោសចំពោះមុខច្បាប់ និងធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋកម្ពុជា ជាពិសេសយុវជនដែលជាទំពាំងស្នងឬស្សី។
ក្នុងប្រតិបត្តិការណ៍បានរកឃើញវត្ថុតាងដូចជា
១.ស្រាST-Remy(៧០០ml)ចំនួន៣៤កេះស្មើនឹង ៤០៨ ដប
២.ស្រា Hennessy(៧០០ml)ចំនួនបីកេះស្មើនឹង ៣៦ ដប
៣.ស្រាCan’t hivas១៨(70cl)ចំនួន ១០ កេះ ស្មើនឹ ១២០ ដប
៤.ស្រាChivas១២(៧០cl)ចំនួន ៦ កេះស្មើនឹង ៧២ដប
៥.ស្រា XR ២១(៧៥០ml)ចំនួន ២៣ ដប
៦.ស្រា Sir-EnwarDs(១១)ចំនួន ១២ កេះស្មើនឹង ៧២ ដប
៧.ស្រា Belongtines(៧០០ml) ៤ដប
៨.ស្រា Johnny Walker Black label ចំនួន ៥៧ កេះ ស្មើនឹង ៦៨៤ ដប
៩.ស្រាពពែមាស(៧៥០ml)ចំនួន ១៥ កេះស្មើនឹង ១៨០ ដប។
១០.ស្រា Ground ៩៩(៧០cl)ចំនួន ១០៧ កេះស្មើនឹង១២៨៤ ដប
១១.ស្រា Superwhiskey(៧០០ml)ចំនួន ១២១ កេះស្មើនឹង ១៤៥២ ដប
១២. សំបកកេះស្រានិងដបស្រាទទេចំនួន ៤២០ កេះ ចម្រុះ
១៣. សំបកកេះនិងដបស្រា Hennessyចំនួន ១៦០ កេះស្មើ ១៩២០ដប
១៤. ឧបករណ៍សម្រាប់ផលិតកែច្នៃចំនួន ២ គ្រឿង និងmemory camera ផ្ទះចំនួន ១ គ្រឿង។
១៥.តែមពន្ធគយចំនួន ៥៤ បន្ទះស្មើនឹង ៥,៤០០តែម និងតែមគម្របដបស្រាមួយចំនួន។
បច្ចុប្បន្នតាមបញ្ជារបស់លោកស្រីស៊ូ សុជាតាព្រះរាជអាជ្ញារង អនុញ្ញាតឱ្យយកស្រាខាងលើទៅរក្សាទុក នៅនាយកដ្ឋាន ក.ប.ប ហើយសំបកកេះនិង ដបស្រារក្សាទុកក្នុងទីតាំងផលិតខាងលើដើម្បីបន្តនីតិវិធី៕
គួរំលឹកផងដែរថាថ្ងៃទី២៨ខែសីហា ឆ្នាំ២០១៧
អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា រយ:ពេលកន្លងមកនេះ នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច បានធ្វើការស្រាវជ្រាវរកឃើញ និងបង្រ្កាបបានសកម្មភាពផលិត និងការធ្វើអាជីវកម្ម ស្រាក្លែងក្លាយម៉ាក CHIVAS AND JOHNY WALKER ជាច្រើនករណី ដែលជាសកម្មភាពបំពានច្បាប់ ប៉ះពាល់ដល់សិទ្ធិពាណិជ្ជកម្ម និងជាពិសេសប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សុខភាពប្រជាពលរដ្ឋ ។
ដោយពេលនោះលោកបានចេញសេចក្តីជូនដំណឹងចុះថ្ងៃទី ២៨ ខែ សីហា ឆ្នាំ២០១៧ ។
ហើយមានករណីផ្សេងទៀតដូចជាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ប៉ោយប៉ែត មន្រ្តីនគរបាលជំនាញប្រឆាំងបទល្មេីសផលិតផលក្លែងបន្លំនៃក្រសួងមហាផ្ទៃ បានសហការ ជាមួយអាជ្ញាធរមូលដ្ឋានក្រុងប៉ោយប៉ែត និងប៉ូលិសប្រឆាំងបទល្មេីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ បានចុះប្រតិបត្តិការចុះឆែកឆេរផ្ទះនិងហាងលក់ស្រាដុះស្លែមួយកន្លែង សង្ស័យនាំចូលនិងលក់ទំនិញក្លែងបន្លំម៉ាកសញ្ញាខុសច្បាប់ និងថែមទាំងបានឃាត់ខ្លួនម្ចាស់អាជីវកម្មផងដែរ។
ក្នុងប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយបានឃាត់ខ្លួនអ្នកគ្រប់គ្រង ឈ្មោះថៃ ម៉ាឡា ហៅតុល និងបុគ្គលិកម្នាក់ទៀត ឈ្មោះសេន សាន
រហូតមកដល់ពេលនេះគេនៅតែសង្កេតឃើញមានផលិតផលស្រាក្លែងក្លាយជាច្រើនបានធ្វើចរាចរនៅតាមតំបន់នានាក្នុងព្រះរាជាណាចក្រកម្ពុជាយ៉ាងអាណាធិបតីហើយថែមទាំងមិនដឹងជាសម្គាល់យ៉ាងណាដឹងថាស្រានោះជាស្រាក្លែងក្លាយនោះទេ ជាពិសេសមិនទាំងដឹងទៅទៀតថាតើពេលសង្ស័យប៉ះស្រាក្លែងក្លាយត្រូវរាយការណ៍ទៅខាងណា និង ធ្វើរបៀបណាទៅទៀត។
|