នាពេលនោះហើយដែរ ជប៉ុនក៏បានអនុវត្តលើយុទ្ធនាការសន្សំសំចៃថាមពលទូទាំងប្រទេសដូចជា ផ្សារទំនើបត្រូវបិទការដំណើរការជណ្តើរយន្ត និង ក្រុមហ៊ុន ឬអាគារបានបិទភ្លើង។ ចំណែកការិយាល័យវិញ ត្រូវ សន្សំសំចៃដោយការបិទដំណើរការម៉ាស៊ីនព្រីនដែលមិនត្រូវប្រើ និង ផ្តល់ដំណឹងឱ្យ អ្នកធ្វើការទាំងអស់យកភេសជ្ជៈ ឬទឹកមកពីផ្ទះដើម្បីចៀសវាងប្រើម៉ាស៊ីនលក់ភេសជ្ជៈ ហើយក្រុមអ្នកលេងកីឡាវិញបានផ្លាស់ប្តូរការហាត់សម ឬ លេងកីឡាពេលយប់មកពេលថ្ងៃវិញដើម្បីសន្សំសំចៃការប្រើប្រាស់អគ្គិសនី។ រដ្ឋាភិបាលជប៉ុន ក៏បានបង្កើតយុទ្ធាការមួយហៅថា Cool Biz ដោយប្រាប់អ្នកធ្វើការឱ្យ ស្លៀកពាក់សម្លៀកបំពាក់ស្តើងៗដើម្បីកាត់បន្ថយការប្រើប្រាស់ម៉ាស៊ីនត្រជាក់ ហើយក្រុមហ៊ុនផលិតរថយន្តបានផ្លាស់ប្តូរពេលវេលាធ្វើការមួយចំនួន ដើម្បីសម្រាលបន្ទុកលើបណ្តាញអគ្គិសនីនៅពេលវេលាខ្ពស់បំផុត ខណៈពេលដែលខ្សែសង្វាក់លក់រាយ Lawson បានប្តូរទៅប្រើអំពូល LED ពណ៌ខៀវ និង បន្ថែមបន្ទះសូឡាស្រូបពន្លឺព្រះអាទិត្យ។
នេះបើយោងតាមការស្ទង់មតិមួយដែលបានធ្វើឡើងនៅក្នុងទីក្រុងចំនួនបី ប្រជាជនជប៉ុនជាច្រើនពិតជាបានអនុវត្តការសន្សំសំចៃថាមពលមែន។ សហភាពអឺរ៉ុបបានប្រាប់សមាជិកអ៊ឺរ៉ុបទាំងអស់ឱ្យកាត់បន្ថយការប្រើប្រាស់ឧស្ម័នរបស់ពួកគេ ១៥% រហូតដល់ឆ្នាំ ២០២៣។ ជាមួយគ្នានេះដែលប្រទេស អ៊ីតាលី បាន ប្រាប់ ប្រជាជនឱ្យ បិទ ម៉ាស៊ីន ត្រជាក់ នៅ តាម អគារ សាធារណៈ រួច ហើយ ខណៈពេលដែលប្រទេសអេស្ប៉ាញបានស្នើឱ្យបុគ្គលិកការិយាល័យកុំពាក់ក្រវាត់កដើម្បីកុំឱ្យ ហប់៕