BY | Heach | / | 26-02-2025 | / | 55 |
ក្រសួងសុខាភិបាលរកឃើញផលិតផល SUPER XL និងAMOUR ផ្ទុកសារធាតុដែលធ្វើឱ្យប៉ះពាល់អាយុជីវិត!
រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងស្តីពី ការរកឃើញផលិតផល 1.SUPER XL និង 2.AMOUR ជាឱសថប្រើសម្រាប់វិបត្តិសរីរាង្គភេទបុរស(ផលិតផលជំនួយផ្លូវភេទ) ដែលមានផ្ទុកនូវសារធាតុហាមឃាត់ Sildenafil ដែលអាចបណ្តាលឱ្យមានផលប៉ះពាល់ដល់បេះដូង និងគ្រោះថ្នាក់ដល់អាយុជីវិតជាយថាហេតុទៀតផង។
ទន្ទឹមនឹងនេះក្រសួងសុខាភិបាលសូមជម្រាបជូនថា រាល់ផលិតផលជំនួយផ្លូវភេទគ្រប់ប្រភេទ ដែលកំពុងផ្សព្វផ្សាយលក់តាមប្រព័ន្ធអនឡាញ គឺពុំមានការអនុញ្ញាតឱ្យធ្វើការផ្សព្វផ្សាយពីក្រសួងសុខាភិបាលនោះទេ ហើយផលិតផលទាំងនោះមិនមែនជាផលិតផលបំប៉នសុខភាពនោះឡើត គឺជាទូទៅមានដាក់សារធាតុឱសថសម័យ ដែលអាចធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពអ្នកប្រើប្រាស់ ឬឈានដល់ការបាត់បង់អាយុជីវិតទៀតផង។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងឈប់ជឿលើការផ្សព្វផ្សាយទាំងនោះទេ។
|