BY | Heach | / | 23-02-2025 | / | 112 |
រុស្ស៊ីបើកការវាយប្រហារ ដោយដ្រូនទ្រង់ទ្រាយធំលើអ៊ុយក្រែន លោក Zelenskiy អំពាវនាវឱ្យមានឯកភាពសម្ព័ន្ធមិត្ត
រុស្ស៊ីបើកការវាយប្រហារ ដោយដ្រូនទ្រង់ទ្រាយធំលើអ៊ុយក្រែន,លោក Zelenskiy អំពាវនាវឱ្យមានឯកភាពសម្ព័ន្ធមិត្ត
(កៀវ)៖ ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelenskiy នៅថ្ងៃអាទិត្យនេះ បានអះអាងថារុស្ស៊ីបានបើកការវាយប្រហារ ដោយ យន្តហោះដ្រូនក្នុងទ្រង់ទ្រាយដ៏ធំបំផុតមួយមកលើអ៊ុយក្រែនពេញមួយយប់កន្លងទៅ។នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមរយៈសារលើបណ្តាញទំនាក់ទំនងសង្គម X លោក Zelenskiy បានថ្កោលទោសទង្វើនេះថាជា «ភេរវកម្ម ពី លើ អាកាស» និង បានអំពាវនាវឱ្យមានឯកភាពក្នុងចំណោមសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន។ លោកបានបន្ថែមថា «ជារៀងរាល់ថ្ងៃប្រជាជនរបស់យើងប្រឆាំង នឹង ភេរវកម្មនៅលើ អាកាស»។
មេដឹកនាំអ៊ុយក្រែនរូបនេះបានបញ្ជាក់ថា ចំនួនយន្តហោះដ្រូនដែលត្រូវបានរុស្ស៊ីបើកការវាយប្រហារលើកនេះមានចំនួនរហូតដល់ ២៦៧ គ្រឿង ដែលជាការវាយប្រហារដ៏ធំបំផុតចាប់តាំងពីមានការប្រើប្រាស់ដ្រូនអ៊ីរ៉ង់មក ដោយធ្វើឡើងនៅមុនខួបលើកទីបី នៃសង្គ្រាមទ្រង់ទ្រាយធំ។
ទន្ទឹមគ្នានេះ កងទ័ពអាកាសអ៊ុយក្រែន បានរាយការណ៍ពីការបាញ់ទម្លាក់យន្តហោះដ្រូនចំនួន ១៣៨គ្រឿង ហើយ ១១៩គ្រឿងទៀតបានបាត់ពីរ៉ាដាដោយសារប្រព័ន្ធសង្គ្រាមអេឡិចត្រូនិកខណៈដែលការវាយប្រហារនេះបណ្តាលឱ្យមានការខូចខាតនៅតំបន់ចំនួនប្រាំរបស់អ៊ុយក្រែន៕
DBT_News
ដោយ: ថាន់ ចាន់ណា
|