BY | Heach | / | 16-02-2025 | / | 137 |
កាត់ស្ទើរគ្រប់ខេត្ដ នេះជាប្លង់គម្រោងផ្លូវល្បឿនលឿនថ្មីរបស់រដ្ឋ ដែលនឹងត្រូវសាងសង់ជាបន្ដបន្ទាប់
បច្ចុប្បន្នកម្ពុជាបានដាក់ឲ្យដំណើរការផ្លូវល្បឿនលឿន ១ ខ្សែហើយគឺពីភ្នំពេញទៅខេត្ដព្រះសីហនុ ខណៈ ១ ខ្សែទៀតដែលតភ្ជាប់ពីភ្នំពេញទៅក្រុងបាវិត ក៏ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅផងដែរ ខណៈដែលផ្លូវល្បឿនលឿនខ្សែទី៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត បាននិងកំពុងសិក្សាដើម្បីឈានទៅដល់ការសាងសង់នាពេលមុខ។
យ៉ាងក្រៅពីផ្លូវល្បឿនលឿនខាងលើ រាជរដ្ឋាភិបាលក៏មានគម្រោងសាងសង់ផ្លូវល្បឿនលឿនជាច្រើនខ្សែទៀតផងដែរ។ យោងតាមផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្ដរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ដែលដកស្រង់ពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ផ្លូវល្បឿនលឿនជាច្រើនខ្សែកំពុងស្ថិតនៅក្នុងផែនការសាងសង់ និងឆ្លងកាត់ខេត្ដ-ក្រុងជាច្រើន ដោយក្នុងនោះរួមមាន៖
១. ផ្លូវទ្រង់កាំ ៧ ខ្សែ ចេញពីភ្នំពេញរួមមាន៖
ផ្លូវលឿនលឿនលេខ១ ភ្នំពេញ កណ្ដាល ព្រៃវែង ស្វាយរៀង និងបាវិត។
ផ្លូវល្បឿនលឿនលេខ២ ភ្នំពេញ កណ្ដាល (ព្រំដែនកម្ពុជា និងវៀតណាម)។
ផ្លូវល្បឿនលឿនលេខ៣ ភ្នំពេញ កណ្ដាល តាកែវ កំពត និងព្រះសីហនុ។
ផ្លូវល្បឿនលឿនលេខ៤ ភ្នំពេញ កណ្ដាល កំពង់ស្ពឺ និងព្រះសីហនុ។
ផ្លូវល្បឿនលឿនលេខ៥ ភ្នំពេញ កណ្ដាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងមាត់ច្រកព្រំដែនប៉ោយប៉ែត។
ផ្លូវល្បឿនលឿនលេខ៦ ភ្នំពេញ កណ្ដាល កំពង់ចាម កំពង់ឆ្នាំង កំពង់ធំ និងសៀមរាប។
ផ្លូវល្បឿនលឿនលេខ៧ ភ្នំពេញ កណ្ដាល កំពង់ចាម ក្រចេះ ស្ទឹងត្រែង និងមាត់ច្រកព្រំដែនត្រពាំងក្រៀល។
២. ផ្លូវទម្រង់ខ្សែផ្ដេកប៉ែកខាងកើត-ខាងលិច ១ ខ្សែ៖
ផ្លូវល្បឿនលឿនលេខ៩ ច្រកព្រំដែនប៉ោយប៉ែត បន្ទាយមានជ័យ សៀមរាប ព្រះវិហារ ស្ទឹងត្រែង រតនគិរី និងច្រកព្រំដែនអូរយ៉ាដាវ។
៣.ផ្លូវទម្រង់ខ្សែបញ្ឈរប៉ែកខាងត្បូង-ខាងជើង ១ ខ្សែ៖
ផ្លូវនេះមានបីកំណាត់គឺកំណាត់ផ្លូវល្បឿនលឿនលេខ៩ ក សៀមរាប បាត់ដំបង ពោធិ៍សាត់ កោះកុង, កំណាត់ផ្លូវលឿនលឿនលេខ៤៨ កោះកុង ព្រះសីហនុ និងកំណាត់ផ្លូវល្បឿនលឿនលេខ៣៣ ព្រះសីហនុ កំពត និងកែប។
៤. បណ្ដាញផ្លូវល្បឿនលឿនគ្រោងអភិវឌ្ឍន៍នាពេលអនាគត៖
ផ្លូវល្បឿនលឿនលេខ៨ ភ្នំពេញ កំពង់ចាម មណ្ឌលគិរី និងរតនគិរី។
ផ្លូវល្បឿនលឿនលេខ៦២ កំពង់ធំ ព្រះវិហារ និងព្រំដែនថៃ។
ផ្លូវល្បឿនលឿនលេខ៦៦ សៀមរាប ឧត្ដមមានជ័យ និងព្រះដែលកម្ពុជា-ថៃ។
ផ្លូវល្បឿនលឿនលេខ៤៤ ភ្នំពេញកំពង់ស្ពឺ កំពង់ផែកោះកុង។
ផ្លូវល្បឿនលឿនលេខ៧៦ កំពង់ធំ ក្រចេះ មណ្ឌលគិរី និងព្រះដែនកម្ពុជាវៀតណាម។
សូមជម្រាបផងដែរ ផែនការនៃការអភិវឌ្ឍគម្រោងខាងលើនេះ គឺចាប់ផ្ដើមអនុវត្ដន៍ចាប់ពីឆ្នាំ២០២៣ តទៅ
DBT_News
Mr: Than Channa
|