BY | Heach | / | 14-02-2025 | / | 41 |
ឯឧត្ដម ស សុខា ណែនាំថាពលរដ្ឋដែលខ្ចីកម្ចីអនឡាញខុសច្បាប់ សូមកុំសង បើគេរករឿង ត្រូវធ្វើរឿងនេះភ្លាមៗ
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានណែនាំឲ្យពលរដ្ឋខ្មែរគួរចៀសពីការរកស៊ីផ្ដល់កម្ចីតាមអនឡាញខុសច្បាប់ ហើយក៏ណែនាំឲ្យពលរដ្ឋគួរចៀសវាងពីកម្ចីអនឡាញខុសច្បាប់ផងដែរ។ នេះបើយោងតាមប្រសាសន៍របស់ឯឧត្ដមដែលបានថ្លែងនៅក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅ ការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» កាលពីថ្ងៃម្សិលមិនេះ។ ក្នុងនោះដែរ ឯកឧត្តមក៏បានផ្តល់ការណែនាំដល់រដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌ បន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចូលរួមអនុវត្តឱ្យបាន និងទប់ស្កាត់កុំឱ្យមានការខ្ចីប្រាក់ខុសច្បាប់ ខ្ចីប្រាក់ពីក្រុមជនបរទេស ខ្ចីប្រាក់ដែលមានកម្រិត នៃការដាក់គំនាបទៅលើអ្នកខ្ចី ខុសពីច្បាប់។ យ៉ាងណាមិញ ឯកឧត្តមបានពន្យល់ណែនាំបែងចែកឱ្យដាច់ពីគ្នារវាង កម្ចីជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុ ឬអង្គភាពផ្តល់ប្រាក់កម្ចី ដែលគេធ្វើប្រតិបត្តិការស្របតាមច្បាប់ និងកម្ចីជាលក្ខណៈឯកជនបុគ្គល និងបុគ្គលដែលផ្ទុយពីកម្ចីខុសច្បាប់នោះ គឺត្រូវតែមានកាតព្វកិច្ចសងទៅតាមច្បាប់ និងការព្រមព្រៀង។ គួរបញ្ជាក់ផងដែរបច្ចុប្បន្នពលរដ្ឋមួយចំនួននៅតែជួបការគំរាមគំហែងពីកម្ចីអានឡាញខុសច្បាស់ខណៈពួកគាត់ខ្វះខាលុយពិបាកក៏ខ្ចីលុយធនាគារក៏រត់រកកម្ចីក្រៅប្រព័ន្ធជាពិសេសកម្ចីអនឡាញខុសច្បាប់ដែលជាលទ្ធផលធ្វើឲ្យពួកធ្លាក់ក្នុងបំណុលកាន់តែធ្ងន់ធ្ងរហើយត្រូវគេំរាមគំហែងទៀតផង៕ DBT_News
|