BY | Heach | / | 29-01-2025 | / | 99 |
សេចក្តីថ្លែងការណ៍រួម រវាងធនាគារជាតិនៃកម្ពុជា និង អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ស្តីពី បច្ចុប្បន្នភាពនៃដំណើរការពិគ្រោះយោបល់ជាមួយពហុភាគីពាក់ព័ន្ធ ស្តីពី មីក្រូហិរញ្ញវត្ថុនៅកម្ពុជា
កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិប្រចាំនៅ កម្ពុជា បានសហការរៀបចំសម្របសម្រួលកិច្ចសន្ទនាកម្រិតខ្ពស់រវាងពហុភាគីពាក់ព័ន្ធលើកទី២ ស្តីពី មីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីតាមដានវឌ្ឍនភាពសកម្មភាពអាទិភាពចំនួន២២ ដែលត្រូវបានអនុម័ត ក្នុងកិច្ចសន្ទនាកម្រិតខ្ពស់រវាងពហុភាគីពាក់ព័ន្ធលើកទី១ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ក្នុងដំណើរការ ពិគ្រោះយោបល់ជាមួយពហុភាគីពាក់ព័ន្ធ ស្តីពីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។
|