អាស្រ័យដូចបានជម្រាបជូនខាងលើ និងអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ ក្រសួងសុខាភិបាលបានធ្វើការណែនាំដូចតទៅ៖
ទី១៖ សូមអភិបាលរាជធានី-ខេត្ត ណែនាំដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត ផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់គ្រប់គ្រឹះស្ថានលក់ឱសថ និងគ្រឹះស្ថានលក់គ្រឿងសម្អាងទាំងអស់ ឱ្យបញ្ឈប់ការលក់ផលិតផលគ្រឿងសម្អាងគ្មានលេខប្រវេទន៍ខាងលើជាបន្តទៀត។
ទី២៖ ភ្នាក់ងារត្រួតពិនិត្យឱសថនៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាងត្រូវសហការជាមួយមន្ទីរសុខាភិបាលរាជធានី-ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីតាមដានរកជនខិលខូចមកផ្តន្ទាទោស និងប្រមូលផលិតផលគ្រឿងសម្អាងគ្មានលេខប្រវេទន៍ខាងលើមកកម្ទេចចោល។
ទី៣៖ លោក លោកស្រីឱសថការី ដែលទទួលបន្ទុកបច្ចេកទេស នៃគ្រឹះស្ថានលក់ឱសថ ម្ចាស់គ្រឹះស្ថានលក់គ្រឿងសម្អាង ព្រមទាំងលោក លោកស្រីអាជីវករទាំងអស់ ត្រូវបញ្ឈប់ការចែកចាយ និងលក់ផលិតផលគ្រឿងសម្អាងគ្មានលេខប្រវេទន៍ខាងលើជាបន្ទាន់។
ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ចំពោះគ្រឹះស្ថានលក់ឱសថ កន្លែងលក់គ្រឿងសម្អាង និងបុគ្គលទាំងឡាយណាដែលនៅតែបន្តចែកចាយ ឬលក់ផលិតផលគ្រឿងសម្អាងគ្មានលេខប្រវេទន៍ខាងលើតាមច្បាប់ជាធរមាន។
តើមកដល់ពេលបច្ចុប្បន្ននេះផលិតផលដែលគ្មានប្រវេទន៍នៅតែមាននៅលើទីផ្សារដែលទៀតឬទេ?