ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខាងលើ បានសម្តែងការមិនសប្បាយចិត្តនិងលើកឡើងថា រដ្ឋបាលខេត្តបានខិតខំរៀបចំក្រាលឥដ្ឋការ៉ូឡាសងខាងតាមចិញ្ចើមផ្លូវទុកសម្រាប់ជាផ្លូវថ្មើជើងឲ្យប្រជាពលរដ្ឋហាត់ប្រាណ។គាត់បានបន្តឲ្យដឹងទៀតថា កន្លងមកនៅពេលព្រឹកឬពេលល្ងាចពួកគាត់តែងតែនាំគ្នាធ្វើដំណើរហាត់ប្រាណតាមដងវិថីខាងលើជារៀងរាល់ថ្ងៃប៉ុន្តែមួយរយៈពេលថ្មីៗនេះម្ចាស់ហាងលក់ម៉ូតូខាងលើបានយកម៉ូតូមកដាក់តាំងលក់ធ្វើអាជីវកម្មនៅលើចិញ្ចើមផ្លូវក្រាលឥដ្ឋការ៉ូឡាបិទផ្លូវថ្មើជើងអស់តែម្តង។ប្រជាពលរដ្ឋបានរិះគន់ចំៗទៅអាជ្ញាធរមូលដ្ឋានភូមិ,សង្កាត់និងអាជ្ញាធរក្រុងព្រះសីហនុ ក៍ដូចជានគរបាលការិយាល័យសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុថា អសមត្ថភាពក្នុងការរៀបចំសណ្តាប់ធ្នាប់ នៅតាមដងផ្លូវសារធារណៈដើម្បីបង្កើនសោភ័ណ្ឌភាពទីក្រុងនៅក្នុងឱកាសនៃថ្ងៃបុណ្យឆ្លងឆ្នាំកាន់តែខិតជិតចូលមកដល់នាពេលដ៍ខ្លីខាងមុខនេះ។ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា ឬមួយក៍អាជ្ញាធរមានសមត្ថកិច្ចជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់បានសើមមាត់សើមករជាមួយម្ចាស់ហាងលក់ម៉ូតូខាងលើនោះទើបបិទភ្នែកបិទច្រមុះធ្វើមិនដឹងមិនឮបណ្តែតបណ្តោយឲ្យមានករណីយកចិញ្ចើមផ្លូវសារធារណៈយកធ្វើជាកន្លែងប្រកបអាជីវកម្មយ៉ាងរំភើយបែបនេះ។

ដោយឡែក លោកវរសេនីយ៍ឯក រស់ រេន នាយការិយាល័យនគរបាលសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុក៍ដូចជាអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់អ្នកយកព័ត៌មានយើងមិនអាចធ្វើការទំនាក់ទំនងបានទេគឹតត្រឹមថ្ងៃទី២៥ ខែ ធ្នូ ឆ្នាំ ២០២៤ ដោយទូរស័ព្ទចូលតែមិនមានអ្នកលើក ។
យោងតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៧៤បានចែងថាជនណាដែលជនណាដែលទន្ទ្រាន ត្រួតត្រា ប្រើប្រាស់ ដោយសាងសង់សំណង់ ឬការ្យទាំងឡាយបំពានលើ ផ្ទាល់ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១០០ ០០០ (មួយសែន) រៀល ទៅ ១ ០០០ ០០០ មួយលានរៀល និងតម្រូវឲ្យរុះរើចេញនូវសំណង់ឬការរ្យទាំងឡាយនោះ ។
ក្នុងករណីរឹងទទឹង ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ (ប្រាំមួយ)ខែទៅ២ (ពីរ)ឆ្នាំ និងពិន័យជាប្រាក់ពី ១ ០០០ ០០០ (មួយលាន) រៀល ទៅ៤ ០០០ ០០០ (បួនលាន) រៀល ។