១៖ ការរំលាយកិច្ចសន្យាតាមច្បាប់
ការំលាយកិច្ចសន្យាដៃលកំណត់ដោយច្បាប់ គឺជាការរំលាយកិច្ចសន្យា ផ្អែកតាមមូលហេតុណាមួយដែលមានកំណត់ក្នុងច្បាប់ ហេតុនេះក្នុងករណីមូលហេតុណាមួយដែលមានបញ្ញត្តិក្នុងច្បាប់ត្រូវបានបំពេញភាគីនោះអាចអាចរំលាយកិច្ចសន្យាបាន។ ចំពោះសិទ្ធិរំលាយកិច្ចសន្យាដែលកំណត់ក្នុងច្បាប់ ត្រូវបានបញ្ញត្តិឡើងចាប់ពី មាត្រា៤០៧ ដល់៤១៣នៃក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧។
២៖ ការរំលាយកិច្ចសន្យាដែលកំណត់នៅក្នុងកិច្ចសន្យា
ការរំលាយកិច្ចសន្យាដែលមានកំណត់ក្នុងកិច្ចសន្យា គឺជាការំលាយដោយមូលហេតុ ដែលភាគីបានកំណត់ជាមុននៅក្នុងកិច្ចសន្យា មានន័យថាភាគីម្ខាង ឬសងខាងអាចរំលាយកិច្ចសន្យាបានដោយផ្អែកលើកិច្ចសន្យានោះតែម្តង។
៣៖ ការរំលាយកិច្ចសន្យាដោយផ្អែកលើបញ្ញត្តិពិសេស
ការរំលាយកិច្ចដោយផ្អែកលើបញ្ញត្តិពិពេសត្រូវបានកំណត់ ទៅតាមកិច្ចសន្យាសំខាន់នីមួយៗដាច់ដោយឡែកពីគ្នាដូចគ្នា ៖ កិច្ចសន្យាលក់ទិញ កិច្ចសន្យាជួល(ភតិសន្យា) និងកិច្ចសន្យាម៉ៅការជាដើម។ ឧទាហរណ៍ ៖ នៅក្នុងមាត្រា៦៦៣ នៃក្រមរដ្ឋប្បវេណីបញ្ញត្តិថា ម្ចាស់ការអាចរំលាយកិច្ចសន្យា នៅពេលណាក៏បាន ដោយសងសំណងនៃការខូចខាតរហូតដល់ពេលដែលអ្នកម៉ៅការបានសម្រេចការងារ។ នេះជាសិទ្ធិរំលាយកិច្ចសន្យារបស់ម្ចាស់ការរស់នៅក្នុងកិច្ចសន្យាម៉ៅការ។
៤៖ ការរំលាយកិច្ចសន្យាដោយមានការព្រមព្រៀង
ការរំលាយកិច្ចសន្យាដោយមានការព្រមព្រៀង គឺជាការរំលាយកិច្ចសន្យាដោយផ្អែកលើ ឆន្ទៈរបស់គូភាគីដែលព្រមព្រៀងគ្នាថ្មី ដែលភាគីទាំងសងខាងមិនបានចែងអំពីការរំលាយនេះ នៅក្នុងកិច្ចសន្យារបស់ខ្លួននៅពេបង្កើត។
សរុបមក ការរំលាយកិច្ចសន្យាអាចធ្វើទៅបាន លុះត្រាតែភាគីម្ខាងមានការបំពានកិច្ចសន្យាធ្ងន់ធ្ងរពីសំណាក់ភាគីម្ខាងទៀតនៃកិច្ចសន្យា ឬអាចធ្វើការរំលាយបានតាមរយៈកិច្ចសន្យារបស់ភាគី ឬអាចធ្វើការរំលាយ បានតាមការព្រមព្រៀងរបស់ភាគីនៃកិច្ចសន្យា ។ ប៉ុន្ដែដើម្បីជាភាពងាយស្រួលក្នុងការដោះស្រាយវិវាទ ក្នុងករណីមានការរំលាយកិច្ចសន្យា យើងគប្បីបង្កើតកិច្ចសន្យាជាលាយលក្ខណ៍អក្សរ ពីព្រោះវាមានភាពងាយស្រួលដល់ភាគី ក្នុងការអនុវត្តកាតព្វកិច្ច រួមទាំងមានអំណះអំណាងច្បាស់លាស់ក្នុងការតវ៉ា តាមផ្លូវច្បាប់នៅពេលកើតមានវិវាទ។
ស្រាវជ្រាវដោយ ៖ កញ្ញា កែវ គីមស្រៀ ជាបុគ្គលិកស្រាវជ្រាវផ្នែកច្បាប់នៃការិយាល័យ ប៊ីធី(BT LAW OFFICE)មានអាសយដ្ឋានផ្ទះលេខ៤៥អ៊ី 8+9 ផ្លូវវត្តអង្គតាមិញ ស្ថិតក្នុងភូមិត្រពាំងល្វា១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ, ទូរសព្ទទំនាក់ទំនងលេខ 012 589 111/096 320 8888 ហ្វេសបុកផេក៖ BT Law Offcie។