កម្រិតប្រាក់ពន្ធប៉ាតង់ត្រូវបង់ត្រូវបានកំណត់ដូចខាងក្រោម៖
១ អ្នកជាប់ពន្ធតូច ត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ៤០០ ០០០រៀល។
២ អ្នកជាប់ពន្ធមធ្យម ត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ១ ២០០ ០០០រៀល។
៣. អ្នកជាប់ពន្ធធំដែលមានផលរបរ៖
ក. លើសពី ២ ០០០ លានរៀល ដល់ ១០ ០០០លានរៀល ត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ៣ ០០០ ០០០រៀល។
ខ. លើសពី ១០ ០០០លានរៀល ត្រូវបង់ប៉ាតង់ប្រចាំឆ្នាំចំនួន ៥ ០០០ ០០០រៀល។
អ្នកជាប់ពន្ធធំដែលមានសាខា ឃ្លាំង រោងចក្រ រោងជាង សម្រាប់សកម្មភាពអាជីវកម្មតែមួយដែលស្ថិតនៅតាមរាជធានី-ខេត្តផ្សេងគ្នា ត្រូវបង់ពន្ធប៉ាតង់ចំនួន ៣ ០០០ ០០០ រៀល នៅតាមរាជធានី ខេត្តដែលអាជីវកម្មនោះស្ថិតនៅ។
បែបបទនៃការបង់ពន្ធប៉ាតង់ ត្រូវបានកំណត់ដូចខាងក្រោម៖
១- អ្នកជាប់ពន្ធដែលមានសកម្មភាពអាជីវកម្មច្រើន ត្រូវបង់ពន្ធប៉ាតង់ផ្សេងគ្នាទៅតាមសកម្មភាពអាជីវកម្ម
នីមួយៗ។
ឧទាហរណ៍៖ អ្នកជាប់ពន្ធម្នាក់ដែលមានសកម្មភាពអាជីវកម្មនីហរ័ណ-អាហរ័ណ ដឹកជញ្ជូន និងសណ្ឋាគារ ត្រូវបង់ពន្ធប៉ាតង់សម្រាប់ ៣ សកម្មភាពអាជីវកម្មផ្សេងគ្នា។ ២- សកម្មភាពជាឧបសម្ព័ន្ធនានានៃសកម្មភាពអាជីវកម្មត្រូវបានចាត់ទុកថាជាសកម្មភាពអាជីវកម្មតែមួយ។
ឧទាហរណ៍ទី១÷ សណ្ឋាគារមួយដែលមានក្លឹបកម្សាន្ត ភោជនីយដ្ឋាន កន្លែងម៉ាស្សា ក្លឹបហាត់ប្រាណ ឬ សកម្មភាពដទៃដែលជាឧបសម្ព័ន្ធនៃសកម្មភាពសណ្ឋាគារដែលស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់អ្នកជាប់ពន្ធតែមួយ សកម្មភាពដើ ស្ថិតក្នុងទីតាំងរួមជាមួយសណ្ឋាគារ ត្រូវបង់ពន្ធប៉ាតង់តែមួយ។ និង
ឧទាហរណ៍ទី២៖ សហគ្រាសមួយប្រកបអាជីវកម្ម ទិញ-លក់កុំព្យូទ័រ កម្មវិធីកុំព្យូទ័រ ឧបករណ៍លេងហ្គេម ទូរស័ព្ទដៃ ឧបករណ៍ទូរគមនាគមន៍ផ្សេងៗ វិទ្យុ ទូរទស្សន៍ ម៉ាស៊ីនចាក់និងថតស៊ីឌី ឌីវីឌី ឧបករណ៍បំពងសំឡេង ដែល អាជីវកម្មនេះស្ថិតនៅក្នុងចង្កោមសកម្មភាពអាជីវកម្ម “ទិញ-លក់កុំព្យូទ័រនិងឧបករណ៍អេឡិចត្រូនិក” តែមួយ ហើយស្ថិត នៅក្រោមការគ្រប់គ្រងផ្ទាល់របស់អ្នកជាប់ពន្ធតែមួយ និងស្ថិតក្នុងទីតាំងប្រកបអាជីវកម្មតែមួយ ត្រូវបង់ពន្ធប៉ាតង់តែមួយ។
៣-អ្នកជាប់ពន្ធដែលមានទីកន្លែងអាជីវកម្មជាគោលដើម ទីចាត់ការសហគ្រាស សាខា ឃ្លាំង រោងចក្រ រោងជាង សម្រាប់សកម្មភាពអាជីវកម្មតែមួយនៅក្នុងរាជធានី-ខេត្តតែមួយ ត្រូវបង់ពន្ធប៉ាតង់តែមួយ។
៤- អ្នកជាប់ពន្ធដែលមានសកម្មភាពអាជីវកម្មនៅក្នុងរាជធានី-ខេត្តផ្សេងគ្នា ត្រូវបង់ពន្ធប៉ាតង់ទៅតាមរាជធានី- ខេត្តដែលអាជីវកម្មនោះស្ថិតនៅ។