ក្រោយពីការឆែកឆេរ សមត្ថកិច្ចចម្រុះបានរកឃើញ នូវផលិតផលធូបមូសម៉ាក Ranger ក្លែងក្លាយចំនួន ១,៤៥៨កេស ស្មើនឹង ១៥.៥១៤ គីឡូក្រាម និងបានរឹបអូសយកវត្ថុតាងទាំងអស់ ពោលគឺយកពីទីតាំង ទី១ មកដាក់ចូលក្នុងទីតាំងទី២ រួចធ្វើការបិទ ទីតាំងទាំងមូលជាបណ្តោះអាសន្ន ដើម្បីរង់ចាំការសម្រេចពីស្ថាប័នមានសមត្ថកិច្ចពាក់ពន្ធ ។
ក្នុងនោះសមត្ថកិច្ចក៏បានធ្វើការនាំខ្លួនម្ចាស់ទីតាំង ដែលមានឈ្មោះ មាន ថែន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាអាវីករ ជនជាតិខ្មែរ យកទៅសាកសួរបំភ្លឺ នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីកសាងសំណុំរឿងបញ្ជូនសាលាដំបូងរាជធានីផ្នំពេញ តាមនីតិវិធី ៕