តើអ្វីជាផលិផលគ្រឿងសម្អាង?
គ្រឿងសំអាងគឺជាផលិតផលដែលផ្សំឡើងដោយសារធាតុគីមី ជីវផលិតផល រុក្ខជាតិ ឬសិលាជាតិសំរាប់ ប្រើប្រាស់ក្នុងការ ការពារ ថែរក្សា សំអាត ឬសំអាងផ្នែកណាមួយនៃរាងកាយមនុស្ស ដើម្បី ឱ្យកាន់តែមានសោភ័ណភាពតាមវិធីផាត់ លាប រិត ប្រាំ ម៉ាស្សា ឬតាមវិធីណាមួយផ្សេងទៀត ។
តើផលិតផលអ្វីខ្លះត្រូវបានចាត់ទុកថាជាគ្រឿងសម្អាង?
គ្រឿងសំអាង មានជាអាទិ៍ផលិតផល :
-
ប្រើលើសក់
-
ប្រើលើស្បែក
-
ប្រើលើក្រចក
-
អនាម័យមាត់ធ្មេញ និងខ្លួនប្រាណគ្រប់ប្រភេទ
-
ទឹកអប់និងគ្រឿងក្រអូបប្រហាក់ប្រហែល ។
លក្ខខណ្ឌនៃការប្រើបាស់
ទោះបីគ្រឿងសម្អាងជាផលិតផលប្រើប្រាស់ក្នុងការ ការពារថែរក្សា សំអាត ឬសំអាង ផ្នែកណាមួយនៃរាងកាយមនុស្សដើម្បីឱ្យកាន់តែមានសោភ័ណភាពក៏ដោយ។ ប៉ុន្តែវាក៏មានផលប៉ះពាល់ផងដែរចំពោះ៖
-
ស្ត្រីមានផ្ទៃពោះ
-
និងកុមារ។
ករណីផលិតផល ក្លែងក្លាយអាចកើតមានបានជាច្រើនទម្រង់ដូចជា៖
-
ការវេចខ្ចប់អោយមានការស្រដៀងនិងផលិតផលពិត
-
ផលិតផលដែលមិនបានឆ្លងកាត់ការពិនិត្យពីក្រសួងសុខាភិបាល ដោយមិនបានចុះបញ្ជី
-
ផលិតផលដែលមិនមានប្រភពច្បាស់លាស់គ្មានលេខបាកូដ
១. ការពិនិត្យលើការវេចខ្ចប់
ការវេចខ្ចប់ គឺជាអំណះអំណាងមួយ ដែលអាចបញ្ជាក់ថាផលិតផលនោះពិត ឬក្លែងក្លាយបានផងដែរ។ ការវេចខ្ចប់ ប្រសិនបើពិនិត្យឃើញទ្រង់ទ្រាយសណ្ឋានខុសទំនង ដូចជា បាត់ពាក្យ បាត់អក្សរលើឈ្មោះ ផលិតផលក៏អាចកត់សម្គាល់ថាអាចជាផលិតផលក្លែងក្លាយ។ ជាងនេះទៅទៀតដោយសារមានភាពស្រ ដៀងនិងផលិតផលពិតប្រាកដ មុននិងសម្រេចទិញយកមកប្រើគួតែពិនិត្យមើលលើ ថាមាន ការចុះបញ្ជី ត្រឹមត្រូវ តួយ៉ាង អាស័យដ្ឋានឬ ទីតាំងផលិត លេខបាកូដ ពត៌មានតម្លៃ និងគុណភាពផលិតផលជាដើម។
២.ពិនិត្យមើលពីសារធាតុផ្សំ
ផលិតផលខ្លះត្រូវបានផ្សំឡើងពីសារធាតុប៉ះពាល់សុខភាព ដែលត្រូវបានហាមឃាត់។តួយ៉ាងផលិតដែល ផ្ទុកសារធាតុ បារត (Mercury) អ៊ីដ្រូគីណូន (Hydroquinone) ឱសថអង់ទីប៊ីយ៉ូទិក ដូចជា Chloramphenicol, Lincomycin... ឱសថប្រឆាំងនឹងមេរោគផ្សិតដូចជា Ketoconazole, Clotrimazole... ឱសថប្រឆាំងនឹងការ រលាកដូចជា Aspirin, Dexamethasone, Betamethasone... ហើយសារធាតុគីមីមួយចំនួនទៀត ត្រូវប្រើប្រាស់មានកម្រិតកំណត់ដូចជា Tranexamic Acid, អាល់កុល មេតាណុល...។
៣. ទាមទារឲ្យអ្នកលក់ជួយពន្យល់
ត្រង់ចំណុចនេះ ប្រសិនបើអ្នកមិនយល់ ឬ មិនច្បាស់ពីគុណភាពផលិតផលនោះ លោកអ្នកអាចសួរនាំ បន្ថែមទៅកាន់អ្នកលក់។ ឧទាហរណ៍ដូចជា គុណភាពផលិតផល មានអាយុកាលប្រើប្រាស់ប៉ុន្មានខែ/ឆ្នាំ? ផលិតផលផលិតរយៈពេលប៉ុន្មានខែ/ថ្ងៃហើយ? ម្យ៉ាងទៀត កាលបរិច្ឆេទនៃផលិតផលមួយចំនួន អាចសរ សេរអក្សរកាត់ ឬបញ្ច្រាស់ ហេតុនេះលោកអ្នកត្រូវសួរឲ្យអ្នកលក់ពន្យល់បន្ថែម។
៤. ហិតក្លិន
ការហិតក្លិន ក៏ជាវិធីម្យ៉ាងដែលអាចជួយយើងបានដែរ តែវិធីនេះអាចប្រើសម្រាប់ផលិតផលគ្រឿងសម្អាង ដូចជាទឹកអប់ ក្រោមម្សៅ ឡេ...។ល។ ទាំងអស់សុទ្ធតែមានក្លិន អាចឲ្យយើងកត់សម្គាល់បាន ល្គឹកណាអ្នក ធ្លាប់ប្រើផលិតផលនោះពីមុនផងដែរ។
សរុបមកមុននិងជ្រើសរើសផលិតផលអ្វីមួយមកប្រើប្រាស់ត្រូវតែពិនិត្យមើលអោយច្បាស់ពីប្រភព នៃផលិតផល សារធាតុផ្សំ លេខបាកូដ គុណភាពផលិតផល មានអាយុកាលប្រើប្រាស់ប៉ុន្មានខែ/ឆ្នាំ? ផលិតផលផលិតរយៈពេលប៉ុន្មានខែ/ថ្ងៃហើយ? ។ ប្រសិនបើយើងបានជួបផលិតផលដែល មិនមានលេខ ប្រវេទន៍ ប្រអប់មិនមានបិទលតាបត្រក្រុមហ៊ុន ត្រូវតែផ្តល់ដំណឹងទៅកាន់អគ្គនាយកដ្ឋានការពារអ្នកប្រើ ប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF ដើម្បីចុះមកត្រួយពិនិត្យ។