បន្ថែមលើនេះធនាគារជាតិក៏បានឯកភាព សម្រាប់ពេលនេះទៅមុខ ជាមួយបន្ធូរបន្ថយបទប្បញ្ញត្តិពាក់ព័ន្ធនឹងការចាត់តាំងថ្នាក់ហានិភ័យឥណទានបច្ចុប្បន្នរបស់ធនាគារជាតិកម្ពុជាដោយអនុញ្ញាតឲ្យគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុរៀបចំឥណទានស្តង់ដារឡើងវិញ ឥណទានមានប្រវត្តិសងត្រឡប់ទៀងទាត់ជូនអតិថិជនបានចំនួនពីរលើក ដោយមិនចាំបាច់ធ្វើចំណាត់ថ្នាក់ មកជាឥណទានមិនល្អរហូតដល់ដំណាច់ឆ្នាំ២០២៥ ។ វិធាននេះនឹងជួយសម្រួលឲ្យអតិថិជនមានសាច់ប្រាក់ក្នុងដៃស្រាប់ សម្រាប់ទ្រងទ្រង់ជីវភាពប្រចាំថ្ងៃឧទាហរណ៍៖ ករណីបងប្អូន បច្ចុប្បន្នត្រូវបង់ធនាគារមួយខែប្រាំរយដុល្លារទាំងដើមទាំងការ ហើយតាមរយៈគោលការណ៍ថ្មីទេដែលធនាគារជាតិអាចដាក់ចេញនេះបងប្អូនប្រហែលជាអាចបង់ត្រឹមពីរបីរយទៅបួនរយដុល្លារទាំងប្រាក់ដើមនិងការប្រាក់ប្រាក់ដែលនៅសល់មួយរយពីររយដុល្លារគឺក្នុងមួយខែសម្រាប់ ព្រះក្នុងជីវភាពប្រចាំថ្ងៃបាន ។
ធនាគារជាតិក៏អនុញ្ញាតឲ្យគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុបន្ថយរយៈពេលវាយតម្លៃក្នុងការដំឡើងចំណាត់ថ្នាក់ឥណទានរៀបចំឡើងវិញពីប្រាំមួយខែមកត្រឹមបីខែដោយចាប់ផ្តើមអនុវត្តពីត្រីមាសទីបួនឆ្នាំពីរពាន់ម្ភៃបួន ដល់ដំណាច់ឆ្នាំពីរពាន់ម្ភៃប្រាំ ដើម្បីឲ្យបងប្អូនអាចស្នើសុំរៀបចំឥណទានឡើងវិញបានពីរដងដោយមិនប៉ះពាល់ដល់ប្រវត្តិឥណទាននៅក្នុងប្រព័ន្ធការិយាល័យឥណទានឬ CBC បានន័យថាធ្វើការរៀបចំឥណទានឡើងវិញបានពីរដងដោយមិនចាំបាច់មានចុះនៅក្នុងCBC ។ ចំពោះឥណទានរៀបចំឡើងវិញគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុក៏បានឯកភាពដាក់ចេញនូវគោលការណ៍ដូចខាងក្រោម៖
គ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុនិងពិនិត្យឲ្យអស់លទ្ធភាពក្នុងការរៀបចំឥណទានឡើងវិញតាមការស្នើសុំរបស់អតិថិជនដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ឲ្យបានទូលំទូលាយ ដើម្បីជួយសម្រាលបន្ទុកអតិថិជនដែលមានបំណងស្នើសុំឥណទានរៀបចំឡើងវិញគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុនឹងធ្វើការរៀបចំឥណទានឡើងវិញដោយឈរលើគោលការណ៍បន្ធូរបន្ថយប្រាក់ពិន័យឬឈានទៅដល់ការលុបចោលប្រាក់ពិន័យបន្ថែម មិនកម្រៃសេវាផ្សេងៗ មិនបញ្ចូលការប្រាក់យឺតយ៉ាវដែលអតិថិជនមិនទាន់បានសងទៅជាប្រាក់ដើមប៉ុន្តែអតិថិជននៅមានកាតព្វកិច្ចសងការប្រាក់ដែលជំពាក់ទៅតាមវិធានការនៃការរៀបចំឥណទានឡើងវិញ ក្នុងករណីដែលអតិថិជនបង់យឺតយ៉ាវ និងឬចង់ផ្លាស់ចង់ផ្ដាច់ឥណទានមិនដំណើរការ គ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុលុបចោលប្រាក់ពិន័យ ដោយឡែកចំពោះការប្រាក់គ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុអាចពិចារណាលើកលែងមួយផ្នែកឬទាំងស្រុងទៅតាមស្ថានភាពជាក់ស្ដែង គ្រឹះស្ថានឬគោលការណ៍របស់គ្រឹះស្ថាននីមួយៗ ។
ហើយធនាគារ ក៏បានឯកភាពគ្នានៅក្នុងការជួយផ្សព្វផ្សាយនិងពន្យល់ដល់អតិថិជនឲ្យបានច្បាស់ថាព័ត៌មានរបស់អតិថិជនស្ដីពីការធ្លាប់រៀបចំឥណទានឡើងវិញក្នុងប្រព័ន្ធការិយាល័យឥណទានគឺជាព័ត៌មានដែលបង្ហាញពីប្រវត្តិរបស់អតិថិជនដែលមិនមែនជាលក្ខខណ្ឌស្វ័យប្រយ័ត្ន ក្នុងការបដិសេធឥណទានថ្មីរបស់អតិថិជននោះទេ ក្នុងន័យនេះខ្ញុំសូមឲ្យធនាគារជាតិនៃកម្ពុជាគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុរៀបចំនីតិវិធីនេះឱ្យបានលឿនដើម្បីសម្រួលដល់អតិថិជនដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់បានរៀបចំឥណទានឡើងវិញដោយរលូននិងទាន់ពេលវេលា ។