BY | pichey | / | 17-08-2024 | / | 12 |
មន្រ្តីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ខេត្តកំពត បើកវគ្គបណ្ដុះបណ្ដាលជាបន្តស្ដីពីសុវត្ថិភាពម្ហូបអាហារជូនសិស្សានុសិស្សក្នុងសាលាបឋមសិក្សាហ៊ុន សែន ជុំគ្រៀល
មន្រ្តីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ខេត្តកំពត បើកវគ្គបណ្ដុះបណ្ដាលជាបន្តស្ដីពីសុវត្ថិភាពម្ហូបអាហារជូនសិស្សានុសិស្សក្នុងសាលាបឋមសិក្សាហ៊ុន សែន ជុំគ្រៀល
…
(ខេត្តកំពត)៖ នាព្រឹកថ្ងៃសុក្រ ១២កេីត ខែស្រាពណ៌ ឆ្នាំ រោង ឆសក័ ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែ សីហា ឆ្នាំ ២០២៤ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តកំពត ដោយបានកិច្ចសហការជាមួយ មន្ទីរពាណិជ្ជកម្មខេត្ត រៀបចំវគ្គអប់រំផ្សព្វផ្សាយស្តីពី សុវត្តិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់ ជូនដល់ លោកគ្រូ អ្នកគ្រូ ចំនួន ១៣ នាក់ និងសិស្សានុសិស្ស ប្រមាណ ៣៧៥នាក់ ពីថ្នាក់បឋម ដល់ថ្នាក់ទី ០៩នៅសាលាបឋម នឹងអនុវិទ្យាល័យ ហ៊ុនសែន ជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ។
ឆ្លៀតក្នុងឱកាសនេះផងដែរ មន្ត្រីជំនាញសាខា ក.ប.ប. បានចុះត្រួតពិនិត្យតាមតូបលក់ទំនិញនៅក្នុងសាលា តូបលក់បាយ នឹងបបរ ។ បានចែកផ្ទាំងរូបភាពផ្សព្វផ្សាយ (Poster) អំពីរបៀបពិនិត្យស្លាកសញ្ញា ផលិតផលម្ហូបអាហារដែលមានសុវត្ថិភាព ជូនអ្នកចូលរួមទាំងអស់សរុបចំនួន១០០ផ្ទាំង ខិតបណ្ឌ័ ហាឡាលចំនួន ៥០ ផងដែរ៕
ក្រោយពីបញ្ចប់កម្មវិធីចុះផ្សព្វផ្សាយនៅតាមសាលារួចមក មន្រ្តីយេីង បានបន្តចុះត្រួតពិនិត្យទំនិញនៅផ្សារ ជុំគ្រៀល ក្នុងស្រុកទឹកឈូ ខេត្តកំពត បានពិនិត្យទំនិញតាមតូបបានចំនួន ០៥តូបជាលទ្ធផល ពុំមានរកឃេីញ ទំនិញខូចគុណភាព ឫហួសកាលបរិច្ឆេទប្រេីប្រាស់នោះទេ ។
|